• 2020-11-06 08:04:17
  • ព័ត៌មាន

Huawei បញ្ចេញម៉ូដែល nova ថ្មីជាផ្លូវការ

  • 2020-11-06 08:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន nova 8 SE ជា​ផ្លូវ​ការ ក្រោយ​ពី​ nova 7 SE បាន​ប្រកាស​ចេញ​ទើប​ជាង ៦​ខែ​ប៉ុណ្ណោះ។

nova 8 SE មាន​កម្រាស់​ត្រឹម​ ៧,៤៦ម.ម និង​មាន​ទម្ងន់ ១៧៨​ក្រាម ហើយ​​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 12 ដោយ​មាន​គែម​​ជុំវិញ​រាប​ស្មើ និង​មាន​កាមេរ៉ា​រាង​​បួន​ជ្រុង​នៅ​ផ្នែក​ខាង​ក្រោយ។ កាមេរ៉ា​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ 64MP, កាមេរ៉ា Ultrawide ទំហំ 8MP និង​កាមេរ៉ា​ទំហំ 2MP ពីរ​គ្រាប់​សម្រាប់​ការ​វាស់​ជម្រៅ និង​ការ​ថត​ម៉ាក្រូ។

nova 8 SE មាន​បំពាក់​ដោយ​អេក្រង់ OLED ទំហំ ៦,៥៣អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ និង​មាន​ក្បាល​ឆក​រាង​តំណក់​ទឹក​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ 16MP។ លើ​អេក្រង់​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​គាំទ្រ​​នូវ HDR10។

nova 8 SE ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Dimensity 720 ហើយ​ក៏​មាន​ប្រភេទ ​High Edition ដែល​ប្រើ​ ​ឈីប Dimensity 800U។ ទាំង​ពីរ​ប្រភេទ​នេះ​គឺ​មាន​បំពាក់ RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ទំហំ 128GB ហើយ​ដំណើរ​ការ​ដោយ EMUI 10.1 ចេញ​ពី​ប្រអប់។

ស្មាតហ្វូន​នេះ​មាន​ថាមពល​ថ្ម​ទំហំ 3800mAh ដែល​មាន​ទំហំ​តូច​បន្តិច ប៉ុន្តែ​គាំទ្រ​ការ​សាក​កម្លាំង 66W ដែល​អាច​សាក​ឡើង​ពី ០-៦០% ក្នុង​ពេល​ត្រឹម ១៥​នាទី និង​សាក​​ពី ០% ដល់ ១០០% ក្នុង​ពេល​ត្រឹម​ ៣៥​នាទី។

Huawei nova 8 SE នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ដោយ​ប្រភេទ Standard Edition គឺ​មាន​តម្លៃ​ប្រមាណ ៣៩០​ដុល្លារ ហើយ​ប្រភេទ High Edition មាន​តម្លៃ​ប្រមាណ ៤១០​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់