• 2020-11-06 02:11:31
  • ព័ត៌មាន

Nissan Navara ឆ្នាំ២០២១ ឌីហ្សាញហំជាងមុន បង្ហាញខ្លួនជាផ្លូវការ

  • 2020-11-06 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Nissan Navara ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតសំខាន់ៗជាច្រើន។

ភីកអាប់ Navara ឬមានឈ្មោះមួយទៀតហៅថា Frontier សម្រាប់ទីផ្សារមិចស៊ីកូ និងអាមេរិកខាងត្បូង មានការឌីហ្សាញហំជាងស៊េរីមុនៗ ដោយសារតែការផ្លាស់ប្តូរផ្នែកខាងមុខ និងខាងក្រោយរបស់វា។ ឥឡូវនេះវាមានបំពាក់ចង្កៀងមុខប្រភេទ bi-LED ថ្មី ព្រមទាំងចង្កៀងក្រោយថ្មី ដែលមើលទៅរឹតតែទាក់ទាញ។

​មិនតែប៉ុណ្ណោះ Navara ឆ្នាំ២០២១ ក៏មានបំពាក់មុខងារជំនួយការបើកបរ Nissan Intelligent Mobility មកស្តង់ដារដោយក្នុងនោះរួមមានដូចជា Intelligent Forward Collision Warning, Intelligent Emergency Braking និង Intelligent Around View Monitor ផងដែរ។

អ្វីដែលរឹតតែពិសេសនោះគឺ Nissan បានពង្រឹងប៉ុងក្រោយរបស់ Navara ធ្វើឲ្យវាកាន់តែរឹងមាំ និងអាចទ្រាំទ្រទម្ងន់បានធ្ងន់ជាងមុនទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ភីកអាប់មួយនេះមិនបានផ្លាស់ប្តូរផ្នែកម៉ាស៊ីនដដែល ដោយនៅតែបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ twin-turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះដដែល។ វាក៏នៅតែផ្តល់ជម្រើសប្រអប់លេខដៃ ៦វគ្គ និង អូតូ ៧វគ្គ។ ចំពោះតម្លៃវិញ Nissan មិនទាន់បានប្រកាសនៅឡើយទេ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់