• 2020-11-05 01:55:25
  • ហាងឆេងផលិតផល

កុំថាឡើយ iPhone 12 តែ Apple Watch Series 6 និង SE ក៏ធ្លាក់ថ្លៃដែរ

  • 2020-11-05 01:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំថាឡើយ​តែ iPhone 12 ធ្លាក់ថ្លៃជាង ១០០ដុល្លារ ក្រោយអុំទូក ចំណែក Apple Watch ក៏​មាន​តម្លៃ​ធ្លាក់​ដែរ​គិត​ត្រឹម​ព្រឹក​នេះ។

ចេញ​តម្លៃ​លក់​​នៅ​ខ្មែរ​ដំបូង Apple Watch Series 6 ទំហំ 40mm ប្រភេទ LTE Aluminum មាន​តម្លៃខ្ទង់ ៥២០ដុល្លារ ទំហំ 44mm មាន​តម្លៃប្រហែល ៥៥០ដុល្លារ។ តម្លៃ​កំពុង​លក់​តាម​ហាងបច្ចុប្បន្ន៖

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៤៩០ដុល្លារ

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៥២០ដុល្លារ

ចេញ​តម្លៃ​លក់​​នៅ​ខ្មែរ​ដំបូង​ Apple Watch SEទំហំ 40mm តម្លៃខ្ទង់ ៣៩០ដុល្លារ ទំហំ 44mm មានតម្លៃខ្ទង់ ៤៣០ដុល្លារ។ តម្លៃលក់តាម​ហាង បច្ចុប្បន្ន​៖

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៣៥៩ដុល្លារ

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៣៧៩ដុល្លារ

Apple Watch SE នេះ​ក៏​មាន​បំពាក់មកជាមួយមុខងារសុខភាពសំខាន់ៗដូចជាមុខងារវិភាគល្បឿន និងមុខងាររោគវិភាគ (gyroscope) ដូចគ្នាទៅនឹង Apple Watch Series 6 ដែរ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់​ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់