• 2020-11-04 04:15:20
  • ព័ត៌មាន

ស្មាតហ្វូនមានថ្មទំហំធំជាងគេនៅកម្ពុជា នឹងប្រកាសចេញក្នុងថ្ងៃទី១០ វិច្ឆិកានេះ

  • 2020-11-04 04:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗ​នេះ ស្ថាប័ន Counterpoint បានបង្ហាញ​នូវ​ របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០ ដែល​បាន​បង្ហាញ​ថា​ realme ប្រើរយៈពេល២ឆ្នាំបានក្លាយជា “ម៉ាកស្មាតហ្វូន ដែលមានចំនួនលក់រហូត ដល់ជិត៥០លានគ្រឿងជុំវិញពិភពលោក”។

ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្ររបស់ realme និងបន្តពង្រឹង គុណសម្បត្តិ ដែលមានថាមពលថ្មធំ realme នឹងនាំយកនូវ​ realme C15 ជាម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និង ការសាកលឿន18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ ដោយស្មាតហ្វូននេះ អាចនិយាយទូរសព្ទ បានរហូតដល់ទៅ 46ម៉ោង និងមើល YouTube បានរយៈពេល28ម៉ោង ហើយផលិតផល ដែលមានថាមពលថ្មធំ នៅលើទីផ្សារភាគច្រើនមានថាមពលថ្ម5000mAh បើប្រៀបធៀបនឹង realme C15 គឺមានថាមពលថ្ម6000mAh ដែលអាចទុកបានរហុតដល់ជាងកន្លះខែ។

ទិន្នន័យរបស់ Counterpoint

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជា គឺមានលក្ខណៈខុសពីនៅទីផ្សារផ្សេងៗ ដោយមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI 4គ្រាប់ និង មានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និង ជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ។ realme C15 នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី10ខែ​វិច្ឆិកា​ និងមានការដាក់លក់ដំបូងនៅថ្ងៃទី13ខែវិច្ឆិកា។

ថាមពលថ្មធំ 6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយ ហើយ realme C15 ត្រូវបានកែប្រែអោយប្រសើរឡើងដោយបំពាក់បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុន គឺ បច្ចេកវិទ្យាសាកថ្មលឿន18W។ នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់ realme និង នាំមកនូវបទពិសោធន៍កំសាន្តកាន់តែអស្ចារ្យដល់យុវវ័យ។

ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល15ថ្ងៃ។ ការរចនានៃrealme Watch S មានរាងមូល កាន់តែទាន់សម័យ ពេញនិយម ដោយវាមិនត្រឹមតែអាចវាស់អុកសុីសែនក្នុងឈាម ថែមទាំងមានមុខងារការពារជម្រាបទឹកIP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព ហើយនៅថ្ងៃទី១០ខែវិច្ឆិកានេះនឹងប្រកាសជាមួយនិងrealme C15ផងដែរ សូមទន្ទឹងរង់ចាំទាំងអស់គ្នា៕

មតិយោបល់