• 2020-10-20 03:50:08
  • ព័ត៌មាន

បែកធ្លាយទ្រង់ទ្រាយធំ នូវចំណុចខ្លាំងគូប្រជែង iPhone 12

  • 2020-10-20 03:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei Mate 40 Series នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​នេះ ដែល​មុន​មួយ​ថ្ងៃ​នៃ​ការ​ចេញ​លក់​ iPhone ជំនាន់​ថ្មី។ មុន​ការ​ប្រកាស​ចេញ​នេះ​ មាន​ការ​បែក​ធ្លាយ​ជា​មុន​នូវ​លក្ខណៈ​សម្បត្តិ​របស់​ Huawei Mate 40 Pro ដែល​ទទួល​បាន​ពី Roland Quandt ជា​ប្រភព​គួរ​ទុក​ចិត្ត​មួយ។

Mate 40 Pro នឹង​មាន​បំពាក់​នូវ​អេក្រង់​មាន​រាង​កោង​ ដែល​ធ្វើ​ឲ្យ​ស៊ុម​អេក្រង់​អេក្រង់​សង​ខាង​រលាយ​បាត់​ពេល​ដែល​សម្លឹង​មើល​ចំ។ Mate ថ្មី​នេះ​នឹង​មាន​រាង​កោង​ជាង P40 Pro ប៉ុន្តែ​មិន​លះបង់​នូវ​ប៊ូតុង​ចុច​ផ្នែក​ចំហៀង​ដូច​ជា Mate ចេញ​ឆ្នាំ ២០១៩ ឡើយ។

អេក្រង់​នឹង​មាន​ទំហំ ៦,៧៦អ៊ីញ ជា​ទំហំ​ធំ​ជាង​គេ​ក្នុង​ Mate Series ហើយ​ក៏​មាន​ដង់ស៊ីតេ​រូបភាព​ខ្ពស់​ដល់​ទៅ ៤៥៦​ភីកសែល​ក្នុង​មួយ​អ៊ីញ ដោយ​សារ​មាន​កម្រិត​បង្ហាញ​រូបភាព 1344 x 2772 ភីកសែល។ ទាក់ទង​នឹង Refresh Rate វិញ​ មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ។

កាមេរ៉ា​ក្រោយ​ឯណោះ មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា Telephoto ទំហំ ១២MP ដែល​មាន​​សមត្ថភាព Zoom Optical 5x (មាន Focal Length ប្រវែង 125ម.ម)។ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​មាន​ការ​ប្រើ​ប្រាស់​ Laser Autofocus ជា​មួយ​នឹង​ Sensor វាស់​ជម្រៅ ដើម្បី​ពង្រឹង​លើ​សមត្ថភាព Autofocus។

កាមេរ៉ា​មេ​មាន​ទំហំ ៥០MP ដែល​មាន​ Aperture f/1.9 និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS។ កាមេរ៉ា​នេះ​នឹង​អាច​ថត​វីដេអូ​​បាន​ដល់​កម្រិត 8K ហើយ​មាន​ភ្លើង​ LED ពីរ​ពណ៌​ជា​មួយ Sensor ពណ៌ ដែល​អាច​ផលិត​ពណ៌​បាន​ប្រសើរ​ជាង​មុន។ កាមេរ៉ា​បន្ទាប់​ទៀត​គឺ​ជា​ប្រភេទ Ultrawide ដែល​មាន​ទំហំ ២០MP មាន Aperture f/1.8។​ នៅ​ផ្នែក​ខាង​មុខ​ក៏​នឹង​មាន Sensor វាស់​ជម្រៅ​ផង​ដែរ ដែល​អម​នូវ​កាមេរ៉ា Selfie ទំហំ ១៣MP។

Mate 40 Pro នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin 9000 ជា​បន្ទះ​ឈីប​ផលិត​ដោយ​បច្ចេកវិទ្យា 5nm ហើយ​មាន​បង្កប់​នូវ Modem 5G មក​ជា​មួយ​ស្រាប់។ GPU ដែល​ប្រើ​លើ​ឈីប​នេះ​នឹង​ជា​ប្រភេទ Mali-G78 ដែល​​ធ្វើ​ឲ្យ Kirin 9000 ​មាន​សមត្ថភាព​​ក្រាហ្វិក​​ខ្លាំង​ក្លា​ជាង Snapdragon 865+។

សម្រាប់​ទីផ្សារ​អឺរ៉ុប Huawei គ្រោង​ដាក់​លក់​ប្រភេទ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦GB ប្រភេទ UFS 3.1។ ចំណែក​នៅ​ប្រទេស​ចិន​នឹង​មាន RAM ទំហំ​ដល់ ១២GB ដែល​អាច​ពង្រីក​ទំហំ​បាន​តាម​រន្ធ​មេមូរី​កាត។

Mate 40 Pro នេះ​នឹង​មាន​​ល្បឿន​សាក​ថ្ម​​ដល់​ទៅ 65W ជា​មួយ​ថ្ម​ទំហំ ៤៤០០mAh ដែល​មាន​ទំហំ​ដូច​មុន​ដដែល។ ស្មាតហ្វូន​នេះ​ក៏​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ និង​ Reverse Charging ផង​ដែរ ប៉ុន្តែ​មិន​ដឹង​អំពី​ល្បឿន​នៅ​ឡើយ​ទេ។

Mate 40 Pro នេះ​នឹង​ដាក់​លក់​​ដោយ​​មាន​ដំណើរ​ការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 បូក​នឹង EMUI 11 ចេញ​មក​ពី​ប្រអប់ និង​មាន​ Huawei Media Services។ ស្មាតហ្វូន​នេះ​អាច​នឹង​ចេញ​លក់​នៅ​អឺរ៉ុប​នា​ឆ្នាំ​ក្រោយ ប៉ុន្តែ​នៅ​ប្រទេស​ចិន​អាច​នឹង​ចេញ​លក់​មុន​ដំណាច់​ឆ្នាំ ២០២០៕​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់