• 2020-10-19 03:02:11
  • ព័ត៌មាន

ភីកអាប់ Nissan ម៉ូដែលពិសេសមួយ ខ្លាំងខាង Off-road ចេញលក់នៅប្រទេសក្បែរខាងកម្ពុជា

  • 2020-10-19 03:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តភីកអាប់ម៉ូដែលពិសេសថ្មីមួយ ហៅថា Navara N-TREK Warrior សម្រាប់ទីផ្សារប្រទេសថៃ។

រថយន្ត Navara N-TREK Warrior ដែលដំបូងមានលក់តែនៅលើទីផ្សារប្រទេសអូស្ត្រាលីនេះ បានបន្ថែមការអាប់ដេតមួយចំនួន ដែលធ្វើឲ្យអ្នកស្រលាញ់ភីកអាប់បាក់ចិត្តស្រលាញ់វាតែម្តង។

N-Trek Warrior បានបន្ថែមកម្ពស់បាតក្រោមផុតពីដី ៤០មីល្លីម៉ែត្រ, យ៉ាន់ ១៧អ៊ីញថ្មី, កាងថ្មី, ដែក Roll Bar ចេញភ្លើងពេលជាន់ហ្វ្រាំង ហើយលេងពណ៌ខ្មៅលើឈ្នាន់ចំហៀង, កញ្ចក់ចំហៀង និងរឺហ្គែរលើដំបូង ជាដើម។

ក្រៅពីនោះ វាមានរំលេចតែមពណ៌ទឹកក្រូច ដែលមើលទៅរឹតតែទាក់ទាញ។ បន្ថែមពីនេះវាមានបំពាក់លក្ខណៈពិសេសមួយចំនួនទៀត ដូចជា មុខងារ Apple CarPlay និង កាមេរ៉ា ៤គ្រាប់ សម្រាប់មើលជុំវិញរថយន្តទៀតផង។

រថយន្តភីកអាប់នេះមានទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ ហើយបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥លីត្រ Turbo មានកម្លាំង ១៦៣សេះ និង ១៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។

ប្រភព៖ topgear ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់