• 2020-10-14 03:22:46
  • ព័ត៌មាន

គូប្រជែង Camry ឆ្នាំ២០២១ ចេញតម្លៃខ្លួនថោកជាង ៤ពាន់ដុល្លារ

  • 2020-10-14 03:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Nissan USA បានប្រកាសតម្លៃម៉ូដែល Altima ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

បន្ទាប់ពីបានផ្លាស់ប្តូររូបរាងកាលពីឆ្នាំ២០១៩ រួចមក គូប្រជែង Toyota Camry មួយនេះ បានឡើងតម្លៃខ្លួនសម្រាប់ឆ្នាំ២០២១ ដោយមានតម្លៃចាប់ពី ២៤ ៣០០ដុល្លារ សម្រាប់ម៉ូដែល Altima S (Base Model) ថ្លៃជាងម៉ូដែលឆ្នាំ២០២០ ចំនួន២០០ដុល្លារ។

គួរឲ្យដឹងថា រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២១ ដែលជាគូប្រជែងរបស់វា មានតម្លៃចាប់ពី ២៨ ២៦៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Nissan Altima នៅតែបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ មកស្តង់ដារ ដែលដំណើរការជាមួយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួយវិលកង់មុខ FWD ខណៈប៉ុងពីរ Intelligent All-Wheel Drive គឺជា Option។

ទោះជាយ៉ាងណា Altima មានជម្រើសម៉ាស៊ីនមួយទៀត គឺចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៦សេះ។

រថយន្ត Sedan ខ្នាតកណ្តាលនេះមានបំពាក់មុខងារសុវត្ថិភាពមកជាច្រើន ដូចជា Automatic Emergency Braking, Intelligent Forward Collision Warning, Intelligent Driver Alertness, Rear Automatic Braking, Lane Departure Warning, Radar-based Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist ជាដើម៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់