• 2020-10-13 06:33:17
  • ព័ត៌មាន

បិតា OnePlus ចាកចេញពីក្រុមហ៊ុន មុនការចាប់កំណើត OnePlus 8T

  • 2020-10-13 06:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហស្ថាបនិក​ OnePlus លោក Carl Pei បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ TechCrunch ដែល​មាន​ការ​បញ្ជាក់​ពី​ប្រភព​ពីរ​ដែល​ដឹង​ច្បាស់​រឿង​នេះ។

លោក Carl Pei នៅខាងឆ្វេង និងលោក Pete Lau នៅកណ្ដាល

OnePlus ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៣ ដោយ​លោក Carl Pei និង Pete Lau ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន។ ក្រុមហ៊ុន​ចិន​នេះ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​​យុទ្ធសាស្ត្រ​ទីផ្សារ​ផលិត​ស្មាតហ្វូន​តម្លៃ​ធូរ​ដែល​មាន​សមត្ថភាព​ខ្លាំង។

លោក Pei បាន​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ OnePlus សម្រាប់​ទីផ្សារ​លោក​ខាង​លិច និង​បាន​បង្ហាញ​ក្នុង​កម្មវិធី​ប្រកាស​ចេញ រួម​ទាំង​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​ជា​ច្រើន​លើក​ផង​ដែរ ដោយ​សារ​ទេពកោសល្យ​ភាសា​អង់គ្លេស​​របស់​លោក។

ការ​ចាក​ចេញ​របស់​លោក Carl Pei នេះ​គឺ​​កើត​មាន​ឡើង​មុខ​ការ​ប្រកាស​ចេញ​ OnePlus 8T ដែល​នឹង​ត្រូវ​បង្ហាញ​ចេញ​នា​ថ្ងៃ​ស្អែក​នេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់