• 2020-10-12 02:29:08
  • ព័ត៌មាន

ឡាន Nissan Skyline GT-R ជំនាន់ R34 លក់បានតម្លៃបំបែកកំណត់ត្រាថ្មី

  • 2020-10-12 02:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ Nissan GT-R Nismo ឆ្នាំ២០២១ គឺជារថយន្ត Nissan មានតម្លៃថ្លៃបំផុត រហូតដល់ទៅ ២១០ ៧៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ GT-R Nismo នេះបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 មានកម្លាំង ៦០០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៧វិនាទី។ កម្លាំងរបស់ GT-R Nismo ជំនាន់ R35 ខាងលើនៅតែធ្វើឲ្យគេភ្ញាក់ផ្អើល ប៉ុន្តែវាមិនមែនជារថយន្ត Nissan ដែលមានតម្លៃថ្លៃបំផុតនៅក្នុងឆ្នាំនេះឡើយ។

ក្នុងរយៈពេល ៤ឆ្នាំទៀត រថយន្ត Nissan Skyline GT-R ជំនាន់ R34 នឹងទទួលបានសិទ្ធិពេញលេញ ក្នុងការនាំចូលមកកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែមុនពេលវាមកដល់ស្របច្បាប់ តម្លៃរបស់វាបានហក់ឡើងយ៉ាងខ្លាំង។ ជាក់ស្តែង រថយន្ត GT-R ជំនាន់ R34 មួយគ្រឿង ត្រូវបានគេដាក់លក់ដេញថ្លៃ បានតម្លៃថោកបំផុត រហូតបំបែកកំណត់ត្រាថ្មី។

R34 ខាងលើគឺជាម៉ូដែល M-Spec Nur ដែលមានពណ៌មិនធម្មតាមួយសម្រាប់រថយន្ត GT-R ហៅថា Millennium Jade។ Nissan បានផលិត GT-R Nur ត្រឹមតែ ១ ០០០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ៧១៨គ្រឿងជាម៉ូដែល V-Spec II (១៥៦គ្រឿងមានពណ៌ Millennium Jade) និង ២៨៥គ្រឿងទៀតជាម៉ូដែល M-Spec (១៤៤គ្រឿងមានពណ៌ Millennium Jade)។

ដោយសារតែ Option ពិសេសៗទាំងនោះអស់ហើយ បានធ្វើឲ្យ Skyline GT-R R34 ខាងលើ លក់បានតម្លៃរហូតដល់ទៅ ៣៣ ២០៥ ០០០យ៉េន ឬប្រហែល ៣១៣ ៦០០ដុល្លារឯណោះ។ តម្លៃនេះបានបំបែកកំណត់ត្រាចាស់ នៃរថយន្ត GT-R V-Spec II Nur ដែលគេទើបប្រើបាន ១០គីឡូម៉ែត្រ ហើយលក់បាន ៣២លានយ៉េន ឬប្រហែឡ ៣០២ ៥០០ដុល្លារ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់