• 2020-10-07 02:09:57
  • ព័ត៌មាន

ទីបំផុត វៀតណាមចេញលក់ SUV កំពូលប្រណីតថ្មី តម្លៃប្រហែល Lexus LX570

  • 2020-10-07 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុតផលិតរថយន្តវៀតណាម VinFast បានប្រកាសចេញនូវ SUV ប្រណីតថ្មី នៅក្នុងទីផ្សាររបស់ខ្លួន ដោយហៅថា VinFast President។

រថយន្ត VinFast President នេះនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ហើយ១០០គ្រឿងដំបូងមានតម្លៃចាប់ពី ៣,៨ពាន់លានដុង (ប្រហែល ១៦៣ ៣៣៥ដុល្លារ) និង ៤០០គ្រឿងទៀតមានតម្លៃចាប់ពី ៤,៦ពាន់លានដុង (១៩៧ ៧២០ដុល្លារ)។

គួរឲ្យដឹងថា President ត្រូវបានក្រុមហ៊ុនវៀតណាមខាងលើដាក់បង្ហាញនៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ២០១៩ ដោយកាលនោះជាម៉ូដែល Lux V8។ វាត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនអ៊ីតាលី Pininfarina ដោយមានប៉ាណាមុខរាងអក្សរ V គួបផ្សំជាមួយចង្កៀងមុខរាងស្លីម ខណៈចង្កៀង LED ខាងក្រោយរាងជាខ្សែបន្ទាត់អក្សរ V ដែរ។

រថយន្ត President ផ្តល់ជម្រើសរហូតដល់ទៅ ១៨ពណ៌, មានបំពាក់ពូកស្បែក Nappa និងឈើ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីថលទំហំ ៧អ៊ីញ និង ប្រព័ន្ធសំឡេងកម្រិត Premium ដែលមាន Speaker ១៣គ្រាប់ឯណោះ។

SUV ប្រណីតនេះបំពាក់ម៉ាស៊ីនរបស់ក្រុមហ៊ុន GM ចំណុះ ៦,២លីត្រ V8 មានកម្លាំង ៤២០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់