• 2020-10-06 02:08:22
  • ព័ត៌មាន

ពេលសួរទៅ អ្នកប្រើ Android ចង់ប្ដូរប្រើ iPhone 12 ដោយសារហេតុផលទាំងនេះ

  • 2020-10-06 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិបសាយ​លក់​ទំនិញ​អនឡាញ SellCell របស់​អាមេរិក នា​កាល​ពី​ថ្មីៗ​នេះ​បាន​​រៀប​ចំ​ការ​ស្ទង់មតិ​មួយ​ចំពោះ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Android ​​នៅ​សហរដ្ឋអាមេរិក អំពី​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​ iPhone 12។

​​ដំបូង​មាន​សំនួរ​សួរ​ថា​អ្នក​ប្រើ​ Android អាច​នឹង​ពិចារណា​​រើស​យក​ iPhone 12 ​ដែរ​ឬ​ទេ ពេល​ប្ដូរ​ទូរសព្ទ​ថ្មី? សំនួរ​នេះ​មាន​ការ​ឆ្លើយ​តប​ចំនួន ២ ០៥៧​នាក់ ដែល​​ក្នុង​នោះ​មាន​ ៣៣,១% ប៉ុណ្ណោះ​ដែល​ពិចារណា​ថា​រើស​យក iPhone 12 និង ៦៦,៩% ​បាន​ឆ្លើយ​ថា​ទេ។

ចំពោះ​អ្នក​ដែល​ពិចារណា​ជ្រើស​រើស​យក iPhone 12 ជា​ទូរសព្ទ​ថ្មី​​ បាន​​​​ប្រាប់​អំពី​ហេតុផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​ដែល​ជំរុញ​ចិត្ត​ឲ្យ​ជ្រើស​រើស​យក iPhone ថ្មី ៖​

១. ការ​ផ្ដល់​ជូន​នូវ​ការ​អាប់ដេត Software រយៈពេល​យូរ

២. ​មាន​ការ​ការ​ពារ​ឯកជន​ភាព​​ប្រសើរ​ជាង

៣. មាន​ការ​ឌីហ្សាញ​​រូបរាង​តូច

៤. តម្លៃ​ប្រសើរ​ជាង​

៥. ​មាន​មុខងារ​ប្រសើរ​ជាង (កាមេរ៉ា, លក្ខណៈ​សម្បត្តិ និង​ការ​ឌីហ្សាញ​ជា​ដើម)

៦. មាន​សេវា 5G

៧. មាន​ User Interface ដែល​ល្អ​ប្រសើរ​

គួរ​ចាប់​អារម្មណ៍​ថា​មាន​​អ្នក​ប្រើ​ជា​ច្រើន​បាន​ជ្រើស​យក​ហេតុផល​ទី​មួយ​ច្រើន ក៏​ដោយ​សារ​ Apple តែង​តែ​ផ្ដល់​ជូន​ការ​អាប់ដេត Software យូរ​ឆ្នាំ​ដល់​ឧបករណ៍​របស់​ខ្លួន។ ជាក់​ស្ដែង​ដូច​ជា iPhone 6s/6s Plus ចេញ​កាល​ពី​ឆ្នាំ ២០១៥ នៅ​អាច​ដំឡើង iOS 14 បាន​ដូច​ iPhone ស៊េរី​ថ្មីៗ​ដែរ។ ចំណែក​ក្រុមហ៊ុន​ស្មាតហ្វូន Android ដទៃ​ទៀត​ភាគ​ច្រើន​ផ្ដល់​ការ​អាប់ដេត​​ជូន​ជា​មធ្យម​ត្រឹម​រយៈពេល ២​ឆ្នាំ​ប៉ុណ្ណោះ។

គួរ​ដឹង​ដែរ​ថា​ iPhone 12 រំពឹង​ថា​មាន​ចំនួន​បួន​ប្រភេទ ដែល​ក្នុង​នោះ​​មាន​នូវ​ iPhone 12 mini ​មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ ​ប៉ុន្តែ​មាន​រូបរាង​តូច​ដោយ​សារ​ការ​ប្រើ​ប្រាស់​រចនាបថ​អេក្រង់​ក្បាល​ឆក ដោយ​ទំហំ​របស់​វា​គឺ​ស្ថិត​នៅ​ចន្លោះ iPhone SE ស៊េរី​ចាស់ និង iPhone 7៕​​​​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់