• 2020-10-05 08:55:32
  • ព័ត៌មាន

កម្លាំងម៉ាស៊ីនខ្លាំងតម្លៃទាប ទូរសព្ទ Gaming realme 7 ដាក់ឲ្យកុម្ម៉ង់ទិញហើយ

  • 2020-10-05 08:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេមទូរសព្ទដៃឥឡូវពិតជាពេញនិយមណាស់សម្រាប់យុវវ័យភាគច្រើន ដែលលេងសម្រាប់ការកម្សាន្ត មិនថាហ្គេម PUBGឬ MLBB សុទ្ធតែមានការប្រកួតប្រជែងខ្លាំង។ ក្នុងការលេងហ្គេមទឹកដៃបច្ចេកទេសរបស់អ្នកលេងគឺសំខាន់ ទោះជាយ៉ាងណាក៏ដោយកម្លាំងម៉ាស៊ីនទូរសព្ទពិតជាមានសារៈសំខាន់ណាស់ ដូច្នេះទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំងពិតជាអាចអ្នកលេងរបស់យើងងាយស្រួលទទួលបានជ័យជម្នះ។

កាលពីថ្មីៗនេះដែរ realme ដែលជាម៉ាកស្មាតហ្វូន មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកបានបញ្ចេញ realme 7 ដែលធ្វើឲ្យយុវវ័យទទួលបាន ការថតរូបច្បាស់ ការសាកថ្មលឿន និងកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការលេងហ្គេម ។ ដើម្បីបង្កើតឲ្យបានទូរសព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំង realme 7 គឺជាទូរសព្ទដំបូងគេបង្អស់ដែលបានបំពាក់បន្ទះឈីបខ្លាំង Helio G95 ជាមួយអេក្រង់រលូនល្បឿន90Hz សម្រាប់ការលេងហ្គេមកាន់តែរលូន ហើយក៏មាន ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh ។ មិនតែប៉ុណ្ណោះ realme 7 ក៏ទទួលបាន​វិញ្ញាបណ្ណបត្រ​គុណភាព និងការជឿទុកចិត្ត ពីស្ថាប័ន TüV Rheinland របស់ប្រទេស​​អាល្លឺម៉ង់​​។ ស្របពេលជាមួយគ្នានេះដែរ realme គឺជាក្រុមហ៊ុននាំមុខភាពពេញនិយមផ្នែកបច្ចេកវិទ្យា បានបំពាក់ កាមេរ៉ា Sony 64MP បួនគ្រាប់ទៅលើ realme 7 ដែលមានតម្លៃមិនដល់ 300$ នោះ វាធ្វើឲ្យrealme 7 ក្លាយជាទូរសព្ទមួយដែលខ្លាំងគ្រប់លក្ខណៈស្របទៅតាមគោលគំនិត “Dare to leap” ហ៊ានឆ្ពោះទៅមុខ។

១. កម្លាំងម៉ាស៊ីនខ្លាំង+អេក្រង់រលូន ៖ MTK Helio G95 ពិន្ទុជាង30ម៉ឺន ជាមួយអេក្រង់លេងហ្គេម 90Hz កាន់តែមានភាពលេចធ្លោជាងមុន

ក្នុងនាមជាទូរស័ព្ទវៃឆ្លាតដែលត្រូវបានបង្កើត សម្រាប់បទពិសោធន៍លេងហ្គេមដែលមានគុណភាពខ្ពស់ realme 7 បានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់ដែលជាបន្ទះឈីបលេងហ្គេម MediaTek Helio G95 ដំបូងបង្អស់នៅលើពិភពលោក ដែលទទួលបានពិន្ទុ Antutu ច្រើនជាង 300,000 ជាមួយនឹងការរួមបញ្ចូលគ្នានៃទំហំផ្ទុក RAM 8GB + ROM 128GB ធ្វើឲ្យសមត្ថភាពកាន់តតែខ្លាំង។ បើនិយាយពីអេក្រង់វិញrealme 7 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៦,៥ អ៊ីញកម្រិត FHD+ ល្បឿនអេក្រង់៩០90Hz ដែលលាតសណ្ធឹង ៩០,៥%នៃតួខ្លួនទាំងមូល ធ្វើឱ្យ realme 7 ក្លាយជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកលេងហ្គេម។

រូបភាព Ic3_fr0Gz លេងហ្គេម

២. សាកថ្មលឿន+ថ្មកាន់បានយូរ ៖ ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលជាងមុន

ថាមពលថ្មធំងាយស្រួលក្នុងការដោះស្រាយ បញ្ហាឆាប់អស់ថ្ម។ realme 7 មានថាមពលថ្មធំ 5000mAh ធ្វើឲ្យការប្រើប្រាស់បានយូរជាងមុន ។ ជាមួយគ្នានេះផងដែរ បច្ចេកវិទ្យាសាកថ្មលឿន Dart 30W របស់ realme 7 អាចសាកថ្មធំ5000mAh បាន 50% ត្រឹមតែ26នាទីប៉ុណ្ណោះ។

៣. ថតច្បាស់ពេលយប់+មុខងារសម្បូរបែប ៖ កាមេរ៉ា Sony 64MP Ultra Clear 4គ្រាប់ ទទួលបានទិដ្ឋភាពកាន់តែអស្ចារ្យ

ក្រៅពីការលេងហ្គេម អ្នកក៏អាចរក្សាទុកអនុស្សាវរិយ៍របស់ជាមួយrealme 7 ។ ដើម្បីជួយយុវជនឱ្យកាន់តែរីករាយនឹងការថតរូប realme 7 កាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ ជាលើកដំបូងក្នុងចន្លោះតម្លៃក្រោម ៣០០ ដុល្លារ។ កាមេរ៉ា Sony 64MP មានទំហំ 1/1.73អ៊ីញ ជាប្រភេទ Sony IMX 682 ដែលអាចឲ្យយើងប្រើប្រាស់មុខងារ 64MP ថតរូបបានកាន់ច្បាស់គ្រប់​ចំណុច​។

ក្រៅពីនេះ realme 7 ក៏មានមុខងារថតហ្វូងផ្កាយ Starry Modeផងដែរ។ ហើយមុខងារដ៏ពេញនិយម Night Filters ក៏អាចឲ្យយើងថតយករូបភាពពេលយប់ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ។

“ហ៊ានឆ្ពោះទៅមុខ” realme 7 ទូរសព្ទសម្រាប់លេងហ្គេមដែលមានសមត្ថភាពខ្លាំង ហើយ realme 7 ត្រូវបាន MLBB ជ្រើសរើសសម្រាប់ការប្រកួត MLBB City Tournament វានឹងផ្លាស់ប្តូរបទពិសោធន៍នៃការលេងហ្គេមរបស់កីឡាករ។ កីឡាករងាយស្រួលបញ្ចេញទឹកដៃឲ្យអស់សមត្ថភាព ក្នុងកម្រិតអាជីពតែម្តង។

ឥឡូវនេះ អតិថិជនទាំងអស់ អាចធ្វើការកក់ realme 7 ស៊េរី ពីគ្រប់ដៃគូសហការរបស់realme ទាំងអស់ នឹងទទួលបានកាដូពិសេសជាច្រើន។ សម្រាប់ការកម្មង់ទុកមុន realme 7 Series ពីថ្ងៃនេះ ដល់ ថ្ងៃទី 08 ហើយទទួលបាន ទូរសព្ទនៅថ្ងៃទី 09 ចំពោះ realme 7 Pro មាន 8GB RAM +128GB ROM តំលៃ 369$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)។ realme 7 មាន 8GB RAM +128GB ROM តំលៃ 289$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)។ ប្រញាប់​ឡើង​ព្រោះ​ថា​ចំនួនមានកំណត់៕

មតិយោបល់