• 2020-10-02 10:14:32
  • ព័ត៌មាន

realme 7 Pro ថតរូបកាន់តែច្បាស់ ជាកាមេរ៉ា​សក្ដិសម​បំផុតសម្រាប់យុវវ័យ

  • 2020-10-02 10:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ​ realme ​ដែលជាក្រុមហ៊ុនដែលពេញនិយមខាងបច្ចេកវិទ្យា បាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7 Series ពីរម៉ូឌែលគឺ​ realme 7 Pro និង realme 7 ដែលមានបំពាក់ កាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថត នឹងទទួលបានរូបភាព ដែលមានកម្រិតភាពច្បាស់ល្អ ទោះជាពង្រីកធំក៏នៅតែមើលឃើញច្បាស់គ្រប់ចំនុចលម្អិត ទាំងនេះនាំមកជូនអ្នកប្រើប្រាស់នូវ បទពិសោធន៍ឈានមុខគេ។ រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់realme 7 series អាចលេង filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលអាចថតបានរូបភាព ដែលឡូយដូចអ្នក ជំនាញ នាំមុខគេក្នុងសម័យកាលបច្ចុប្បន្ននេះ។

  • គុណភាពរូបភាពច្បាស់លំដាប់ Flagship ជាចំនុចសំខាន់នៃមូលដ្ឋានគ្រឹះកាថតរូប "Master Class"

realme 7 Pro និង realme 7 បំពាក់នូវកាមេរ៉ាគោលទំហំ 64MP ដែលមានទំហំសេនស័រ1/1.73អ៊ីញជាប្រភេទកាមេរ៉ា Sony IMX 682 f/1.8 ដែលមានសមត្ថភាពខ្លាំងស្រូបយកពន្លឺបានខ្លាំង ព្រមទាំងប្រើបច្ចេកវិទ្យា Quad Bayer ដោយមានការរួមបញ្ចូលភីកសែលសមាសធាតុដែលមានកំរិតខ្ពស់ ១,៦ 1.6μmអាចផ្តល់នូវរូបថតដែលមានគុណភាពល្អជាងមុន។ realme 7 Series អាចថតរូបបានទំហំ 6944*9248 ដែលទំហំនេះធំជាងទូរទស្សន៍ 4K រហូតដល់ 4 ដង។ នៅក្នុងប្លង់ដែលមានពន្លឺព្រះអាទិត្យទោះ បីជាមានការពង្រីក ១០០ ភាគរយក៏ដោយ ក៏រូបភាពនៅតែច្បាស់។

ប្រភព ៖ Mr. LUN
  • សមត្ថភាពថតរូបកាន់តែខ្លាំង លែងមានបញ្ហាចំពោះការថតយករូបភាពច្បាស់

មិនត្រឹមតែកាមេរ៉ាគោល64MP លេនទូលាយ លេនម៉ាក្រូ និងលេនPortrait របស់realme 7 series ក៏មានសមត្ថភាពអស្ចារ្យផងដែរ ។ កាមេរ៉ាលេនទូលាយ 8MP 119ដឺក្រេ លេនម៉ាក្រូ2MP រួមជាមួយ និងលេនPortrait 2MP ធ្វើអោយមុខងារ realme 7 series កាន់តែមានសមត្ថភាពខ្លាំង ។ realme 7 series កាមេរ៉ាមានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការថតរូបរបស់អ្នកប្រើប្រាស់ជាមួយ នឹងដំណោះស្រាយដ៏ល្អ ជួយដល់អ្នកប្រើប្រាស់ ដើម្បីកត់ត្រានូវការរស់នៅប្រចាំថ្ងៃ។

ប្រភព ៖ Mr. LUN

ចំណែកកាមេរ៉ាមុខមានទំហំ 32MP មានមុខងារ Nightscape Portrait ដែលអាចចាប់យករបស់អ្នកបានច្បាស់។មុខងារវីដេអូ នៃកាមេរ៉ាមុខក៏មានការវិវត្តន៍យ៉ាងខ្លាំងផងដែរ ដែលអាចថតវីដេអូយឺតៗ(slo-mo) ច្បាស់បានកម្រិត 1080 ក្នុងល្បឿន 120fps ថែមទាំងអាចរក្សារលំនឹងបានយ៉ាងល្អថែមទៀតផង ពិតជាសក្តិសមបំផុតសម្រាប់ការថតVlog ។

  • មុខងារ Filters ជាច្រើន ជំរុញឲ្យការថតរូបកាន់រីករាយមួយកម្រិតទៀត

បន្ថែមពីលើនេះទៀត realme 7 Pro នៅមានមុខងារពិសេសបន្ថែមទៀតគឺ Pro Nightscape ដែលជួយឲ្យអ្នកប្រើប្រាស់អាចថតយករូបភាព ដែលមានពន្លឺភ្លឺច្បាស់ និងទាក់ទាញ ដោយមានការសំយោគពហុរូបភាពបញ្ចូលគ្នាលើសពីការរំពឹងទុករបស់យើង។ realme 7 Series ក៏មានមុខងារ Starry Mode ដែលយើងអាចថតយកហ្វូងផ្កាយបានយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះអ្នកប្រើប្រាស់អាចថតយករូបភាពកាន់តែស្អាតប្លែក វាក៏ជាការកម្សាន្តមួយទៀតសម្រាប់ការថតរូប។

Flamingo Night Filters
  • កាន់តែភ្ញាក់ផ្អើលជាមួយមុខងារ AI Color Portrait បង្កើតវីដេអូរបស់អ្នកកាន់តែលេចធ្លោ

ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ដែលវាប្រៀបដូចជាការថតកុនខ្នាតធំ។

អ្នកមិនចេះថតរូប ហើយយល់ថាគ្មានអ្វីថ្មី? ចឹងសាកមើល realme 7 series វិញម្តងមើល ដែលមានមុខងារថ្មីៗកម្សាន្តជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ក្នុងការបង្កើតរូបភាពយ៉ាងពេញលេញជាមួយនឹងការច្នៃប្រឌិត “ហ៊ានឆ្ពោះទៅមុខ” ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញ បានដូចអ្នកជំនាញផងដែរ ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ។ ចាប់ពីថ្ងៃនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ៕

មតិយោបល់