• 2020-10-02 03:01:54
  • ព័ត៌មាន

ASUS ដាក់ចេញប្រូម៉ូសិនពិសេស សម្រាប់រដូវកាលបើកបវេសនកាលថ្មី

  • 2020-10-02 03:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រីករាយជាមួយនឹងប្រូម៉ូសិនពិសេសពីក្រុមហ៊ុន ASUS! កំឡុងពេលបើក​បវេសនកាល​​ថ្មីរបស់សិស្សនិស្សិតនេះ ក្រុមហ៊ុនឡេបថប ASUS បានប្រកាសរៀបចំនូវកម្មវិធីប្រូម៉ូសិន Back to School សម្រាប់ផ្ដល់ជូនកាដូជាច្រើនដល់អ្នករកជាវ ឡេបថបម៉ូឌែល ROG ទាំងអស់ទៅតាមលក្ខខណ្ឌ។

សម្រាប់អ្នកដែលជាវឡេបថប់ ROG Zephyrus GX ស៊េរី និង ROG Scar 17 នឹងទទួលបាន មួក ROG អាវយឺត ROG និង Sticker ROG ដ៏ស្រស់ស្អាត។ រីឯរាល់ម៉ូឌែល ROG ដែលមានក្រាហ្វីកកាត GPU 1660Ti ឬ GPU 2060 នឹងទទួលបាន អាវយឺត ROG ជាមួយនឹង Sticker ROG។ ហើយសម្រាប់ម៉ូឌែល ROG ណាដែលមានក្រាហ្វីកកាត GPU 1650Ti នឹងទទួលបានសៀវភៅ ROG មួយក្បាលជាមួយនឹង Sticker ROG ភ្លាមៗ។

លើសពីនេះទៅទៀត សម្រាប់រាល់ការជាវម៉ូឌែល VivoBookS14 និង S15 (S433 និង S533) លោកអ្នកនឹងទទួលបានកាបូបយួរមួយដ៏ស្រស់ស្អាតរបស់ VivoBookS និង អាវយឺត VivoBookS មួយភ្លាមៗ។ ការចែកជូនកាដូសម្រាប់លើកទឹកចិត្តដល់សិស្សនិស្សិត និងអ្នកគាំទ្រផលិតផល ASUS នេះនឹងមានសុពលភាពចាប់ពីថ្ងៃទី៣ ខែតុលា នេះរហូតដល់អស់ពីស្ដុក។ អញ្ចឹងកុំឲ្យខកខានឱកាសនេះឲ្យសោះណា។

អត្ថបទ៖ សុខហេង

មតិយោបល់