• 2020-09-25 02:10:39
  • ព័ត៌មាន

Rolls-Royce Ghost ឆ្នាំ២០២១ ចេញប្រភេទតួវែងថ្មី កាប៊ីនខាងក្នុងកាន់តែធំទូលាយ

  • 2020-09-25 02:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានដាក់បង្ហាញរថយន្ត Ghost ជំនាន់ថ្មី ឥឡូវនេះក្រុមហ៊ុន Rolls-Royce បានប្រកាសចេញប្រភេទតួវែងថ្មី ហៅថា Ghost Extended។

រថយន្តតួវែង Rolls-Royce Ghost Extended ផ្តល់ឲ្យនូវកាប៊ីនខាងក្នុងធំទូលាយជាងមុន ដោយវាមានតួខ្លួនសរុបប្រវែង ៥ ៧១៦មីល្លីម៉ែត្រ វែងជាងប្រភេទតួខ្លួនធម្មតា ១៧០មីល្លីម៉ែត្រ។

ប្រវែងបន្ថែមនោះគឺដោយសារតែការពង្រីកប្រវែងពីកង់មុខទៅកង់ក្រោយ ពី ៣ ២៩៥មីល្លីម៉ែត្រ ទៅ ៣ ៤៦៥មីល្លីម៉ែត្រ ខណៈទម្ងន់របស់វាក៏ឡើងតាមហ្នឹងដែរសរុប ២ ៥៩៩គីឡូក្រាម ពោលគឺធ្ងន់ជាង Ghost ធម្មតា ៤៦គីឡូក្រាម។

ក្រៅពីមានកាប៊ីនធំទូលាយជាងមុន Ghost Extended ក៏បំពាក់កៅអីដែលអាចសារ៉េផ្តេកបាន ព្រមទាំងទូរទឹកកកនៅផ្នែកកណ្តាលនៃកៅអីជួរខាងក្រោយ ផងដែរ។

យ៉ាងណាក៏ដោយ វានៅតែប្រើម៉ាស៊ីនចំណុះ twin-turbo ចំណុះ ៦,៧៥លីត្រ V12 ដែលមានកម្លាំង ៥៦៣សេះដដែល។ ថ្វីបើធ្ងន់ជាងមុនមែន ប៉ុន្តែ Rolls-Royce អះអាងថា រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់