• 2020-09-24 06:54:06
  • ព័ត៌មាន

ឡានចិនម៉ូដែលនេះបំពាក់លក្ខណៈពិសេស ៣ ដំបូងគេបង្អស់លើលោក

  • 2020-09-24 06:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ចិន គឺ BYD Auto ថ្មីៗនេះទើបតែបានប្រកាសចេញលក់រថយន្តប្រើម៉ាស៊ីនសាំង ម៉ូដែល Song Plus សម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត SUV ណេះមានបំពាក់លក្ខណៈពិសេស ៣ ដំបូងគេបង្អស់លើពិភពលោក គឺ ទី១ កាប៊ីនខាងក្នុងមានពណ៌ប្រដេញគ្នា ទី២ តាប្លូឌីជីថលវៃឆ្លាតសម្រាប់អ្នកដំណើរ និង ទី៣ កៅអីមានខ្នើយកល់ក្បាលជាប់គ្នា។ បន្ថែមពីនេះ រថយន្ត BYD Song Plus ក៏បានប្រើម៉ាស៊ីន 1.5TI ថ្មីរបស់ BYD ដំបូងបង្អស់ផងដែរ។

Song Plus មានប្រវែង ៤ ៧០៥មីល្លីម៉ែត្រ ទទឹង ១ ៨៩០មីល្លីម៉ែត្រ និង កម្ពស់ ១ ៦៨០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៦៥មីល្លីម៉ែត្រ។ វាអាចផ្ទុកអីវាន់បានសរុប ៥៧៤លីត្រ និង ១ ៤៧៧លីត្រ នៅពេលបត់កៅអីជួរខាងក្រោយចុះ។

SUV ខាងលើបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ១៨២សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch។ Song Plus ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ DiPilot ដែលក្នុងនោះរួមមានមុខងារជាង ២០ ឯណោះ។

គួរឲ្យដឹងថា រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៧ ១១០ដុល្លារ ដល់ ២១ ២៥០ដុល្លារ លើទីផ្សារប្រទេសចិន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់