• 2020-09-24 03:14:39
  • ព័ត៌មាន

ហ្គេម Among Us ល្បីខ្លាំងពេក ដល់ថ្នាក់អ្នកផលិតសម្រេចរំសាយចោលផែនការមួយ

  • 2020-09-24 03:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

InnerSloth ដែល​ជា​ក្រុមហ៊ុន​បង្កើត​ហ្គេម​ Among Us បាន​ប្រកាស​ថា​ពួក​គេ​បាន​រំសាយ​ចោល​ផលិត​វគ្គ​ថ្មី​នៃ​ហ្គេម​នេះ ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​ហ្គេម​វគ្គ​ដំបូង។

គួរ​រំលឹក​ថា​ផែនការ​ចង់​ផលិត​វគ្គ​ថ្មី​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​កាល​ពី​ ៣៦​ថ្ងៃ​មុន ប៉ុន្តែ​ត្រូវ​រំសាយ​ចោល​ដោយ​សារ​ InnerSloth ចង់​ផ្ដល់​ការ​គាំទ្រ​ដល់​ហ្គេម​បច្ចុប្បន្ន​ដែល​កំពុង​ពេញ​និយម​ខ្លាំង។

InnerSloth បាន​និយាយ​ថា ៖ "ហេតុផល​សំខាន់​ដែល​យើង​ចង់​បង្កើត​វគ្គ​ថ្មី​ ក៏​ព្រោះ​តែ​កូដ​​នៃ​ Among Us 1 គឺ​ហួស​សម័យ​ខ្លាំង និង​បាន​បង្កើត​ឡើង​ដោយ​មិន​អាច​បន្ថែម​មាតិកា​ថ្មី​បាន​ច្រើន​នោះ​ទេ។ យ៉ាងណាក្ដី ដោយ​ឃើញ​ថា​មាន​អ្នក​រីករាយ​លេង​ Among Us 1 ច្រើន ពិត​ជា​ធ្វើ​ឲ្យ​យើង​ចង់​គាំទ្រ​ដល់​ហ្គេម​នេះ​ឲ្យ​ពេញ​ទី។”

Among Us គឺ​ជា​ហ្គេម​មួយ​ដែល​លេង​សហការ​គ្នា​ជា​ក្រុម ដើម្បី​ស្វែង​រក​​​អ្នក​​បន្លំ​ខ្លួន​នៅ​ក្នុង​ចំណោម​ក្រុម​របស់​អ្នក ដែល​ប្រជាប្រិយភាព​របស់​វា​បាន​​ផ្ទុះ​ឡើង​ដោយ​សារ​សេវាកម្ម Twitch៕​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់