- 2020-09-22 07:24:24
- ព័ត៌មាន
Cadillac XT4 ២០២១ ប្រើមុខងារដោះសោឡានដូចស្មាតហ្វូន
- 2020-09-22 07:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cadillac XT4 ២០២១ ប្រើមុខងារដោះសោឡានដូចស្មាតហ្វូន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Cadillac បានខិតខំយ៉ាងខ្លាំងក្នុងការអាប់ដេតរថយន្តស៊េរីឆ្នាំ២០២១ របស់ខ្លួន ដោយក្នុងនោះរថយន្តដូចជា CT4 និង XT4 ទទួលបានការបំពាក់បច្ចេកវិទ្យាថ្មីជាច្រើនផងដែរ។
ជាក់ស្តែង ឥឡូវនេះរថយន្ត Cadillac XT4 ឆ្នាំ២០២១ មានបំពាក់មុខងារ "Face ID Keyless” ដែលអាចដោះសោរថយន្តតាមរយៈការស្កេនមុខ មិនចាំបាច់ប្រើសោឡើយ។ មុខងារពិសេសថ្មីនេះអនុញ្ញាតឲ្យអ្នកបើកបរចូលរថយន្ត XT4 បាន តាមរយៈការប្រើប្រាស់កាមេរ៉ានៅក្នុងស៊ុមទ្វាររថយន្ត។
ប្រព័ន្ធកាមេរ៉ាស្កេនមុខនោះប្រើ កាមេរ៉ា Infrared ចំនួន២ និងកាមេរ៉ា RGB មួយ ដើម្បីស្កេនផ្ទៃមុខរបស់មនុស្ស ហើយអាចសម្គាល់លក្ខណៈពិសេសលើផ្ទៃមុខ បានរហូតដល់ទៅ ១០៦ចំណុចខុសៗគ្នា។ វាអាចដំណើរការបានទាំងពេលថ្ងៃ និងយប់ ហើយសូម្បីតែស្ថិតក្នុងអាកាសធាតុអាក្រក់ខ្លាំង។
បន្ថែមពីលើមុខងារ Face ID Keyless រថយន្ត Cadillac XT4 ក៏អាចឲ្យអ្នកបើកបរដោះសោតាមរយៈមុខងារ ស្កេនម្រាមដៃ និងលេខកូដ ហើយថែមទាំងមានមុខងារ Multi-account Management សម្រាប់អ្នកប្រើដល់ទៅ ៧នាក់ឯណោះ៕