• 2020-09-22 02:37:55
  • ព័ត៌មាន

ដឹង Range Rover អត់ប្រើសាំងដំបូងបង្អស់ បង្ហាញខ្លួនពេលណាហើយ!

  • 2020-09-22 02:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានរំខានយ៉ាងខ្លាំងដល់ឧស្សាហកម្មយានយន្ត នៅទូទាំងពិភពលោក ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេ ដែលរថយន្តមួយចំនួនត្រូវពន្យាពេលចេញ។

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថានឹងដាក់បង្ហាញរថយន្តអគ្គិសនី Jaguar XJ ជំនាន់ទី២ និង Range Rover EV ដែលប្រើថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន។

ដំបូងឡើយ Jaguar XJ ថ្មី និង Range Rover EV ត្រូវកំណត់ឲ្យចេញនៅក្នុងខែសីហា និងកញ្ញា ប៉ុន្តែតាមរយៈការអះអាងពីប្រធានផ្នែកហិរញ្ញវត្ថុរបស់ Jaguar Land Rover បានឲ្យដឹងថា រថយន្តអគ្គិសនីទាំង២ខាងលើ នឹងបង្ហាញខ្លួនក្នុងខែតុលា និងវិច្ឆិកាវិញ។

គួរឲ្យដឹងថា រថយន្តទាំង២នោះនឹងប្រើគ្រោងឆ្អឹងថ្មី MLA របស់ Jaguar Land Rover។ តាមរយៈរបាយការណ៍អះអាងថា Jaguar XJ ថ្មីនឹងបំពាក់ម៉ូទ័រអគ្គិសនី ចំនួន៤គ្រាប់ ដែលបង្កើតកម្លាំងបានសរុប ៨០០សេះឯណោះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់