- 2020-09-21 09:16:51
- ព័ត៌មាន
Ford យកឡាន EcoSport អួតប្រព័ន្ធទប់លំនឹង លើទីលានប្រណាំងយ៉ាម៉ាម៉ូតូ យ៉ាងឡូយ (វីដេអូ)
- 2020-09-21 09:16:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford យកឡាន EcoSport អួតប្រព័ន្ធទប់លំនឹង លើទីលានប្រណាំងយ៉ាម៉ាម៉ូតូ យ៉ាងឡូយ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖
កម្មវិធីនេះបែងចែកជា២វគ្គ គឺជាដំបូងមុនពេលបើកបរសាកល្បងអ្នកបើកបរទំាងអស់ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ហ្វដ។
បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។ អ្នកបើកបរទំាងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដាបច្ចេកទេស និងទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។
ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវផងដែរ។
លើសពីនេះទៅទៀតភ្ញៀវដែលអញ្ជើញចូលរួមក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជះ និងការដាក់តំាងបង្ហាញនូវរថយន្ត Ford Ecosport ថ្មីទាំង ៧ពណ៍រួមមានស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។
កម្មវិធីនេះមិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖