• 2020-09-21 08:06:51
  • ព័ត៌មាន

realme 7 series ប្រើឈីប Helio G95 មុនគេក្នុងលោក នឹងមកដល់កម្ពុជាឆាប់ៗ

  • 2020-09-21 08:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្លាស់ប្តូរលើបន្ទះឈីបនៃស្មាតហ្វូន គឺការវិវត្តន៍​ដ៏​សំខាន់​បំផុត​មួយ​​លើ​ស្មាតហ្វូន​។ ​កាល​ពី​ថ្ងៃទី២០ ​ខែកញ្ញា​ realme ​បាន​ប្រកាស​ថា​បន្ទះ​ឈីប​ Helio G95 ​​របស់ MediaTek ​ដែលមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេម នឹង​មាន​ប្រើ​ប្រាស់​ដំបូង​គេ​ក្នុង​លោក​នៅ​លើ​ស្មាតហ្វូន​ realme 7 ​របស់​ខ្លួន។

មើល​តាមរយៈ​​ការ​តេស្តពិន្ទុនៅ​ក្នុងAnTuTu ​​ឃើញ​ថា​បន្ទះឈីប Media Tek Helio G95 ដែលប្រើប្រាស់CPU 8 core​ មាន​ពិន្ទុ​ទៅដល់ជាង30មុឺនពិន្ទុ ​ ដែល​ប្រាកដបាន​ថា​​​មិន​មែន​ជា​បន្ទះឈីបហ្គេមធម្មតានោះទេ។ ប្រៀបនឹង G90ជំនាន់មុន កម្រិតCPUរបស់វាប្រសើរឡើង​ជាង​មុន​ 5% (Antutu) ​និង​កម្រិតGPUប្រសើរឡើង​ជាង​មុន​ 8% (Manhattan) វា​ក៏​បង្កើត​ប្រសិទ្ធភាព​លើ​ការ​ភ្ជាប់អុីនធើណេត ការបង្ហាញរូបភាព ការលេងហ្គេម និង​សន្សំសំចៃ​ថាមពល​ទៀត​ផង។ មានន័យថា ​realme 7 នឹងនាំមកជូនអ្នកប្រើប្រាស់នូវការកែលំអបទពិសោធន៍លេងហ្គេមយ៉ាងពេញលេញ និងអាចក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពក្នុងការលេងហ្គេមដែលមានជួរតម្លៃក្រោម ៣០០ដុល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជា។

គួរ​ដឹង​ថា​បន្ទះឈីប Media Tek Helio G95 ដែល realme 7 បាន​ប្រើ​ប្រាស់​ដំបូង​គេ ក៏​មាន​បំពាក់ផ្តាច់មុខនូវ​ប្រភេទ​ Hardware HyperEngine ជំនួយដល់ការលេងហ្គេម ដែលមានសមត្ថភាពធ្វើការខ្លាំង ធ្វើ​ឲ្យ​បទពិសោធន៍លេងហ្គេមធំៗ ការប្រើប្រាស់ផ្សេងៗ ក៏ដូចជាធប្រតិបត្តិការមានភាពរលូន បទពិសោធន៍លេងហ្គេមរបស់អ្នកប្រើប្រាស់ក៏កាន់តែអស្ចារ្យផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទះឈីប Media Tek Helio G95 ​ថែមទាំងគាំទ្រនូវអេក្រង់​ FHD+90fps និង​កាមេរ៉ា​ទំហំ​ ​64MP ផង​ដែរ។ ដូច​នេះ​កុំភ្លេច​រង់ចាំទទួលយកបទពិសោធន៍នៃ realme 7​ ទាំងអស់គ្នា ជា​ពិសេស​ Gamer នឹងទទួលបានបទពិសោធន៍រលូនដែលលើសពីការស្មាន ជា​មួយ​ពាក្យ​ស្លោក​ “ការផ្លាស់ប្តូរសម័យកាលពេញនិយមនៃទូរសព្ទ”៕

មតិយោបល់