• 2020-09-14 06:39:00
  • ព័ត៌មាន

គយអាមេរិករឹបអូសកាស OnePlus Buds ព្រោះស្មានថា AirPods ក្លែងក្លាយ

  • 2020-09-14 06:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​លើ Twitter ដែល​បាន​ឲ្យ​ដឹង​ថា​ ​​មន្ត្រី​របស់​ខ្លួន​​កាល​ពី​ថ្មីៗ​នេះ​បាន​រឹប​អូស​កាស AirPods ក្លែង​ក្លាយ​ចំនួន ២​ពាន់​គ្រឿង នាំ​ចូល​ពី​ហុងកុង ដែល​មាន​តម្លៃ​ ៣៩,៨​ម៉ឺន​ដុល្លារ បើគិត​តាម​តម្លៃ​ផលិតផល​ពិត។

ប៉ុន្តែ​បើ​ផ្អែក​តាម​រូបភាព​ដែល​ភ្ជាប់​មក​ជា​មួយ​សារ Twitter គេ​ឃើញ​ថា​ផលិតផល​ដែល​គយ​រឹប​អូស​យក​នោះ​តាម​ពិត​គឺ​ជា​កាស OnePlus Buds ​ពិត​ប្រាកដ​ ដែល​មាន​នៅ​ក្នុង​ប្រអប់​ពិត​របស់​វា។ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​​ផលិតផល​ដែល​គយ​រឹប​អូស​គឺ​ជា​កាស OnePlus Buds ដូច​បង្ហាញ​ក្នុង​រូប ឬ​​មន្ត្រី​គយ​បង្ហោះ​រូបភាព​ខុស​នោះ​ទេ។

គួរ​ដឹង​ដែរ​ថា​កាស​ចំនួន ២​ពាន់​គ្រឿង​ដែល​គយ​រឹប​អូស​គឺ​មាន​ប្រភព​ចេញ​ពី​ហុងកុង និង​បាន​រឹប​អូស​យក​នៅ​ព្រលានយន្តហោះ JFK កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដែល​កាស​ទាំង​នេះ​ត្រូវ​ដឹក​ទៅ​កាន់​រដ្ឋ​ Nevada៕​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់