• 2020-09-14 03:01:31
  • ព័ត៌មាន

ឡាន G-Class ឆ្នាំ២០២១ ចេញប្រភេទម៉ាស៊ីន ២,០លីត្រ ស៊ីប្រេងតិច ឯតម្លៃក៏ធូរថ្លៃ

  • 2020-09-14 03:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz ទើបតែបានប្រកាសចេញលក់រថយន្ត G-Class ស៊េរីឆ្នាំ២០២១ ប្រភេទប្រើម៉ាស៊ីនតូចជាផ្លូវការ នៅក្នុងប្រទេសចិន។

G-Class ប្រើម៉ាស៊ីនតូចនោះ គឺម៉ូដែល G350 ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ 4WD។

SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងវិញគឺ ១០,៧លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Mercedes-Benz G350 ត្រូវបានដាក់លក់តម្លៃ ២០៨ ៩០០ដុល្លារ នៅក្នុងប្រទេសចិន។ វាបំពាក់លក្ខណៈពិសេសមួយចំនួនមកស្តង់ដារ ដូចជា កញ្ចក់ខាងក្រោយពណ៌ខ្មៅ, ចង្កៀងមុខ LED, យ៉ាន់ទំហំ ១៨អ៊ីញ, ប្រព័ន្ធកម្សាន្ត MBUX, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កៅអីមុខមាន Memory និងកម្តៅ, ប្រព័ន្ធភ្លើង Ambient Lighting និងប្រព័ន្ធសំលេង Burmester ជាដើម៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់