• 2020-09-10 01:59:01
  • ព័ត៌មាន

Apple ផលិតម៉ាសការពារដោយខ្លួនឯង សម្រាប់ចែកបុគ្គលិក

  • 2020-09-10 01:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ឌីហ្សាញ​របស់ Apple បាន​បង្កើត​ម៉ាស​ការពារ​មួយ​ប្រភេទ ដែល​ពេល​នេះ​កំពុង​ចែក​ចាយ​ដល់​បុគ្គលិក​ផ្នែក​លក់​រាយ និង​បុគ្គលិក​ដទៃ​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg។

ម៉ាស​​​នោះ ត្រូវ​បាន​គេ​ហៅ​ថា Apple Face Mask ​ដែល​​បង្កើត​ឡើង​ដោយ​​ក្រុម​​ការងារ​ឌីហ្សាញ​របស់​ Apple ផ្ទាល់។ Apple Face Mask មាន​ការ​ឌីហ្សាញ​ជា​បី​ស្រទាប់​ដែល​មាន​​មុខងារ​ទប់​​​សារធាតុ​តូចៗ​មិន​ឲ្យ​ចេញ​ក្រៅ និង​ចូល​មក​ក្នុង​បាន​ដូច​ជា​ម៉ាស​កំណាត់​ដទៃ​​ទៀត​ដែរ ហើយ​ម៉ាស​នេះ​អាច​បោក​ទឹក និង​ប្រើ​ឡើង​វិញ​បាន​​រហូត​ដល់ ៥​ដង។

Apple បាន​ប្រាប់​ដល់ Bloomberg ថា​​ខ្លួន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​សាក​ល្បង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ស្វែង​រក​​វត្ថុ​ធាតុ​សមរម្យ​សម្រាប់​ចម្រោះ​ខ្យល់ ដែល​មិន​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ៕

​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់