• 2020-09-09 02:22:05
  • ព័ត៌មាន

Galaxy Note20 ចុះថ្លៃ ២០០ដុល្លារ នៅអាមេរិក

  • 2020-09-09 02:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note20 និង Note20 Ultra ដែល​លក់​នៅ​លើ​ទីផ្សារ​អាមេរិក តាម​រយៈ​វិបសាយ Amazon, B&H Photo និង Best Buy នា​ពេល​នេះ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ២០០​ដុល្លារ ដែល​ធ្វើ​ឲ្យ Note20 នៅ​សល់​តម្លៃ ៨០០​ដុល្លារ និង Note20 Ultra ចុះ​នៅ​សល់ ១១០០​ដុល្លារ។

គួរ​ដឹង​ថា​ត្រកូល​ Galaxy Note20 ទើប​ចេញ​លក់​លើ​ទីផ្សារ​អាមេរិក​បាន​រយៈ​ពេល​ប្រមាណ​មួយ​ខែ​ប៉ុណ្ណោះ ហើយ​ការ​​ចុះ​ថ្លៃ​នេះ​ដែរ​គឺ​​ច្រើន​ជាង​​រង្វាន់​ដែល Samsung ផ្ដល់​ជូន​ពេល​កុម្ម៉ង់​ទិញ​ស្មាតហ្វូន​ទាំង​ពីរ ដែល​ពេល​នោះ​មាន​ផ្ដល់​ជូន​ជា​ E-Gift ក្រេដីត​កាត​តម្លៃ ១៥០​ដុល្លារ។

Galaxy Note20 ដែល​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​គឺ​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 865+ ដែល​គាំទ្រ​សេវា​ 5G ហើយ​ Note20 មាន RAM ទំហំ ៨GB និង Note20 Ultra មាន RAM ទំហំ​ ១២GB៕​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់