• 2020-09-08 03:35:45
  • ព័ត៌មាន

អុីតាលី កំពុងស៊ើបអង្កេតលើ Google Drive, iCloud និង Dropbox ពាក់ព័ន្ធនឹងរឿងមួយ

  • 2020-09-08 03:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរឃ្លាំមើលតម្លាភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមហ៊ុន​ធំៗ​ចំនួន​បី​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​សេវា​កម្ម Cloud ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ បន្ថែមទៅលើការស៊ើបអង្កេតនេះ ពួក​គេ​ក៏​បាន​បើកការ​ស៊ើប​អង្កេត​ទៅលើករណីរំលោភបំពានចំនួន ៦ ថែមទៀត បន្ទាប់​ពី​ទទួល​បានការរាយការណ៍​ជា​ច្រើន​ពីអ្នកប្រើប្រាស់ទាក់ទងនឹងការចោទប្រកាន់ទាំងនេះផងដែរ។

មូលហេតុដែលនាំឱ្យមានការចោទប្រកាន់ទៅលើក្រុមហ៊ុនទាំងបីនោះគឺ ទាក់ទង​ទៅ​នឹង​ការ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យដោយមិនមានការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ ឬ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឱ្យ​ប្រមូល​ទិន្នន័យទាំងនោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ជាងនេះទៅទៀតក្រុមហ៊ុន Dropbox ក៏រងការចោទប្រកាន់ថា មិន​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​ទៅ​ឱ្យអ្នក​ប្រើប្រាស់​ទាក់ទង​ទៅ​នឹង​នីតិវិធី​ដើម្បី​ធ្វើការ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​បញ្ចប់​ការ​ប្រើប្រាស់​សេវាកម្មរបស់ពួកគេនោះទេ។

សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំកន្លងទៅ សហព័ន្ធអឺរ៉ុបក៏បានជំរុញឱ្យ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំង​អស់ ធ្វើការកែសម្រួលខនិងលក្ខខណ្ឌ (T&C) របស់ពួកគេដើម្បីឱ្យងាយស្រួលយល់ ហើយ​ជា​លទ្ធផល​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ក៏បាន​កែ​សម្រួលនិង​លក្ខខណ្ឌ​របស់​គេ​ដោយ​ប្រើ​ភាសា​សាមញ្ញ​ដែល​ងាយ​នឹង​យល់រួចហើយផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់