• 2020-09-07 03:21:12
  • ព័ត៌មាន

Samsung លេងយុទ្ធសាស្ត្រប្លែកលើ Galaxy S20 FE នៅទីផ្សារតែមួយមានលក់ឈីបពីរប្រភេទ

  • 2020-09-07 03:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​គេ​បាន​លេច​ឮ​រឿង​ជា​ច្រើន​អំពី Galaxy S20 Fan Edition ហើយ​ពេល​នេះ​​វិបសាយ​អាល្លឺម៉ង់ WinFuture.de បាន​បញ្ចេញ​​ព័ត៌មាន​លេច​ធ្លាយ​​ទ្រង់ទ្រាយ​ធំ​អំពី​លក្ខណៈ​សម្បត្តិ​ទាំង​អស់​របស់​ស្មាតហ្វូន​ថ្មី​នេះ។

លើក​នេះ​មាន​ការ​បញ្ជាក់​ថា​ Galaxy S20 FE នឹង​មាន​ជម្រើស​​ឈីប​ចំនួន​ពីរ​ប្រភេទ​លក់​លើ​ទីផ្សារ​តែ​មួយ ​ដោយ​​មាន​បន្ទះ​ឈីប Exynos 990 សម្រាប់​ប្រភេទ 4G និង​បន្ទះ​ឈីប Snapdragon 865 សម្រាប់​ប្រភេទ 5G។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​​ស្មាតហ្វូន​ទាំង​ពីរ​គឺ​មាន​ដូច​គ្នា ដោយ​វា​ប្រើ​ប្រាស់​អេក្រង់ ៦,៥អ៊ីញ ប្រភេទ Super AMOLED មាន​ Refresh Rate 120Hz ​ជា​មួយ​កម្រិត​បង្ហាញ​ 2400 x 1080 ភីកសែល​ និង​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ទំហំ ៣២MP ដែល​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3។ វា​មាន​គួប​ផ្សំ​ដោយ RAM ទំហំ ៦GB និង RAM ទំហំ ១២៨GB ជា​ប្រភេទ UFS 3.1។

កាមេរ៉ា​ក្រោយ​មាន​បី​គ្រាប់ ដោយ​កាមេរ៉ា​មេ​មាន​ទំហំ ១២MP មាន​មុខងារ OIS គួប​ផ្សំ​ដោយ​កាមេរ៉ា Ultrawide ទំហំ ១២MP និង​កាមេរ៉ា Telephoto ទំហំ ៨MP​ អាច​ Zoom Optical បាន​បី​ដង ដែល​មាន​មុខងារ OIS ផង​ដែរ។ ចំពោះ​ការ​ថត​វីដេអូ​វិញ Galaxy S20 FE នឹង​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K។

វា​ក៏​មាន​សមត្ថភាព​ការពារ​ទឹក និង​ធូលី​កម្រិត IP68, មាន​មុខងារ Wireless Powershare និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់។ ថ្ម​មាន​ទំហំ ៤៥០០ mAh ដែល​មាន​ល្បឿន​សាក 15W។ Galaxy S20 FE រំពឹង​ថា​នឹង​ប្រកាស​ចេញ​ឆាប់ៗ​នេះ អាច​នឹង​ចុង​ខែ​កញ្ញា ឬ​នៅ​ដើម​ខែ​តុលា៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់