- 2020-09-04 04:37:10
- ព័ត៌មាន
បណ្ដុំរូបភាពហ្គេម Age of Empires ថ្មី ដែលបានវិវត្តន៍ក្រាហ្វិកដល់កម្រិត 4K
- 2020-09-04 04:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំរូបភាពហ្គេម Age of Empires ថ្មី ដែលបានវិវត្តន៍ក្រាហ្វិកដល់កម្រិត 4K
ចន្លោះមិនឃើញ
ហ្គេមកុំព្យូទ័រ Age of Empires ដែលធ្លាប់ល្បីល្បាញខ្លាំងកាលពីច្រើនឆ្នាំមុន នាពេលនេះបានចេញនូវវគ្គថ្មីឈ្មោះថា Age of Empires III: Definitive Edition ដែលមានការវិវត្តន៍ក្រាហ្វិករហូតដល់កម្រិត 4K ឯណោះ។
គម្រោងការផលិតហ្គេមវគ្គថ្មីនេះ ត្រូវបានបង្ហាញចេញជាលើកដំបូងកាលពីឆ្នាំ ២០១៧ ដោយគេបានកែសម្រួលលើគុណភាពនៃសំឡេងនិងរូបភាព ហើយមានបន្ថែមនូវ Mode ថ្មីចំនួនពីរឈ្មោះថា Historical Battles និង Art of War អាចឲ្យអ្នកលេងសាកល្បងជាមួយយុទ្ធសាស្ត្រលេងជាច្រើន។
មកទល់ពេលនេះគេមិនទាន់ដឹងនៅឡើយទេថាហ្គេមដែលមានក្រាហ្វិកដល់កម្រិត 4K នេះ នឹងតម្រូវឲ្យមានកុំព្យូទ័រសមត្ថភាពកម្រិតណានោះ។ បើតាមការចុះផ្សាយរបស់ Windows Central បានឲ្យដឹងថាអ្នកដែលចង់លេងហ្គេមនេះគ្រាន់តែមានកុំព្យូទ័រប្រើ CPU Core i5-6500 ឬ AMD A6-3620 ជាមួយ RAM ទំហំ៨GB និងក្រាហ្វិកទំហំ ២GB អាចលេងហ្គេមនេះបាន។
Age of Empires III: Definitive Edition រំពឹងថានឹងចេញផ្សាយនាថ្ងៃទី១៥ ខែតុលា ទាំងនៅលើសេវាកម្ម Stream និងលើ Microsoft Store ដែលលក់តម្លៃប្រហែល ២០ដុល្លារ។ អ្នកដែលបានទិញហ្គេម Definitive Editions ពីរវគ្គមុន ឬ Age of Empires 3: Complete Collection អាចទទួលបានការបញ្ចុះតម្លៃ ២៥% ពេលទិញហ្គេមថ្មីនេះ៕