• 2020-09-04 02:06:18
  • ព័ត៌មាន

Lexus RC ឆ្នាំ២០២១ ថែមម៉ូដែលពិសេសមួយ មើលទៅរឹតតែកាច

  • 2020-09-04 02:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត RC Coupe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលទទួលបានការអាប់ដេតមួយចំនយន ព្រមទាំងបន្ថែមម៉ូដែលពិសេសមួយ ហៅថា RC Black Line។

ឥឡូវនេះ Lexus នឹងបំពាក់មុខងារ Blind Spot Monitor ជាមួយ Rear Cross-Traffic Alert មកស្តង់ដារលើ RC Coupe ឆ្នាំ២០២១ ព្រមទាំងបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Grecian Water លើពណ៌ដែលមានស្រាប់ទាំង៨។

Lexus LC នោតែផ្តល់ជម្រើសម៉ាស៊ីនដដែល គឺ RC 300 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និង RC 300 AWD បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ Naturally Aspirated V6 មានកម្លាំង ២៦០សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ។

ជាមួយគ្នានេះ វាក៏មានម៉ូដែល RC 350 និង RC 350 AWD ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ។ RC 350 ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ ខណៈ RC 350 AWD ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៦វគ្គ។ ក្នុងនោះ Lexus ក៏នៅតែបន្តផ្តល់ជម្រើសម៉ូដែល RC 350 F Sport ផងដែរ។

អ្វីដែលរឹតតែពិសេសគឺ Lexus ក៏ផ្តល់ជម្រើសម៉ូដែល RC 300 Black Line និង RC 350 Black Line ដែលនឹងផលិតត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ។ ម៉ូដែលពិសេសនេះត្រូវផលិតផ្អែកតាមម៉ូដែល F-Sport ដោយមានបំពាក់ចង្កៀង LED ៣គ្រាប់, យ៉ាន់ F Sport ពណ៌ខ្មៅទំហំ ១៩អ៊ីញ និង គម្របបំពង់ស៊ីម៉ាំងពណ៌ខ្មៅ ទៀតផង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់