• 2020-09-03 02:08:52
  • ព័ត៌មាន

Mercedes S-Class ឆ្នាំ២០២១ ផ្លាស់ប្តូររាងទាំងស្រុង កាន់តែប្រណីត

  • 2020-09-03 02:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានរូបថតតាមប្រមាញ់ និង ការបែកធ្លាយជាច្រើនរួចមក នៅទីបំផុត ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្ត S-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុងផងដែរ។

ការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់ខ្លាំងគឺ ការផ្លាស់ប្តូរចង្កៀងមុខ និងចង្កៀងក្រោយ ក៏ដូចជាប៉ាណាមុខ ព្រមទាំងដៃទ្វារ Pop-up យ៉ាងឡូយទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ គឺការបំពាក់ប្រព័ន្ធ MBUX Infotainment ជំនាន់ថ្មី លើអេក្រង់បញ្ឈរទំហំ ១២,៨អ៊ីញ ប្រភេទ OLED Touchscreen ជាមួយមុខងារ Haptic Feedback ព្រមទាំងអាចបញ្ជាដោយសំឡេងគ្រប់អ្នកដំណើរផងដែរ។

រថយន្ត Mercedes S-Class ឆ្នាំ២០២១ នឹងផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ដោយទីផ្សារអឺរ៉ុបមានដូចជា S450, S500, S350d, S350d 4Matic, និង S400d 4Matic។ ម៉ូដែល S450 និង S500 ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ mild-hybrid ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦២សេះ និង ៤២៩សេះ។

ចំណែកទីផ្សារអាមេរិកវិញ មានម៉ូដែល S500 4Matic និង S580 4Matic។ S580 4Matic បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 និងប្រព័ន្ធ mild-hybrid ដែលបង្កើតកម្លាំងបានសរុប ៤៩៦សេះ។

S-Class ថ្មី ក៏នឹងមានបំពាក់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត៣ ព្រមទាំង Option ប្រព័ន្ធបូម E-Active Body Control Suspension ផងដែរ។ វានឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅត្រីមាសទី១ នៃឆ្នាំ២០២១ ខាងមុខនេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់