• 2020-09-03 01:48:16
  • ផលិតផលថ្មី

Samsung ចេញផលិតផលថ្មីមួយ ដែល Apple ធ្លាប់បរាជ័យលើវា

  • 2020-09-03 01:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​​ផលិតផល​ថ្មីៗ​​មួយ​ចំនួន​កាល​ពី​យប់​មិញ ក្នុង​នោះ​មាន​ Galaxy A42 5G ដែល​ក្រុមហ៊ុន​អះអាង​ថា​ជា​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​បំផុត​របស់​ខ្លួន។ បន្ថែម​ពី​នេះ Samsung ក៏​បាន​ប្រកាស​ចេញ​ឆ្នាំង​សាក​ឥត​ខ្សែ​​ដែល​អាច​សាក​ឧបករណ៍​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ ជា​ផលិតផល​ដែល​ស្រដៀង​នឹង​ AirPower របស់ Apple។

ឆ្នាំង​សាក​ Wireless Charger Trio អាច​សាក​ផលិតផល​បាន​រហូត​ដល់ ៣​ក្នុង​ពេល​តែ​មួយ ដែល​វិបសាយ SamMobile បាន​ឲ្យ​ដឹង​ថា​វា​នឹង​មាន​តម្លៃ ៩៩​អឺរ៉ូ (ប្រមាណ ១១៧​ដុល្លារ) ពេល​ដែល​ចេញ​លក់។

រំលឹក​ថា​ AirPower ត្រូវ​បាន​ Apple បង្ហាញ​ចេញ​ដំណាល​គ្នា​ជា​មួយ​ការ​ប្រកាស​ចេញ iPhone 8 និង iPhone X ដែល​វា​អាច​សាក​ឧបករណ៍​បាន​ចំនួន​៣​ក្នុង​ពេល​តែ​មួយ។ យ៉ាងណាក្ដី​ឧបករណ៍​នេះ​មិន​បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ជា​ផ្លូវ​ការ​នោះ​ទេ ដោយ​សារ​មាន​បញ្ហា​​បច្ចេកទេស​មួយ​ចំនួន​ដែល​ Apple មិន​អាច​ដោះ​ស្រាយ​បាន៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់