• 2020-09-02 08:46:37
  • ផលិតផលថ្មី

Samsung បង្ហាញចេញទូរសព្ទ 5G លំដាប់ថវិកាទី៣

  • 2020-09-02 08:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន 5G លំដាប់​ថវិកា​ថ្មី​មួយ​ទៀត ម៉ូដែល Galaxy A42 5G ដែល​វា​ជា​ស្មាតហ្វូន​​ទី​បី​បន្ទាប់​ពី Galaxy A71 5G និង Galaxy A51 5G ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ។

Galaxy A42 5G មាន​បំពាក់​អេក្រង់​ទំហំ ៦,៦អ៊ីញ ប្រភេទ​ Super AMOLED ដែល​ Samsung បាន​បង្អួត​ពី​អំពី​ការ​ដោនឡូដ​ និង​ការ​ Stream​ ដែល​មាន​ល្បឿន​លឿន​​ខ្លាំង​តាម​រយៈ​បច្ចេកវិទ្យា​ 5G។ នៅ​ផ្នែក​ខាង​ក្រោយ​ Samsung បាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​បួន​ពណ៌ និង​មាន​កាមេរ៉ា​រាង​បួន​ជ្រុង​ខុស​ពី​ស្មាតហ្វូន​ពី​មុនៗ​របស់ Samsung ដែល​មាន​រាង​អក្សរ L។

Samsung មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​ស្មាតហ្វូន 5G ថ្មី​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​ប្រើ​ប្រាស់​ឈីប Snapdragon 690 ដែល​មាន RAM ទំហំ​យ៉ាង​តូច ៤GB និង​ថ្ម​ទំហំ ៥០០០ mAh។ ចំពោះ​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​ក៏​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ៕​​

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់