- 2020-09-01 09:00:48
- ព័ត៌មាន
Zoom មានបុគ្គលិកត្រឹមជាង១០នាក់ ប៉ុន្តែរកចំណូលបាន ៦៦៣លានដុល្លារ នៅត្រីមាសទី២
- 2020-09-01 09:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zoom មានបុគ្គលិកត្រឹមជាង១០នាក់ ប៉ុន្តែរកចំណូលបាន ៦៦៣លានដុល្លារ នៅត្រីមាសទី២
ចន្លោះមិនឃើញ
Zoom ដែលជាសេវាកម្មប្រជុំតាមអនឡាញឃើញមានកំណើនប្រាក់ចំណូលច្រើនសន្ធឹកនៅត្រីមាសទី២ នៃឆ្នាំ ២០២០ ដែលអាចរកចំណូលបាន ៦៦៣,៥លានដុល្លារ ខណៈដែលមានបុគ្គលិកជាង១០នាក់ និងមានអតិថិជនប្រមាណ ៣៧ម៉ឺននាក់។
គួរដឹងថាកាលពីត្រីមាសទី២ ឆ្នាំ ២០១៩ ក្រុមហ៊ុនអាចរកចំណូលបាន ១៤៥,៨លានដុល្លារ ដែលមានន័យថាចំណូលនៅត្រីមាសទី២ ឆ្នាំ ២០២០ មានកំណើនរហូតដល់ ៣៥៥% ឯណោះ។ ៨១% នៃចំណូលដែលរកបានគឺបានពីអតិថិជនថ្មីៗដែលចុះឈ្មោះប្រើប្រាស់សេវាកម្មដោយមានបង់ថ្លៃសេវា។
គួររំលឹកថាកាលពីត្រីមាសទី១ ឆ្នាំ ២០២០ សេវាកម្ម Zoom អាចរកចំណូលបាន ៣២៨លានដុល្លារ ដែលមានកំណើនជិត ១៧០% បើធៀបនឹងចំណូលត្រីមាសទី១ ឆ្នាំ ២០១៩៕