• 2020-09-01 06:31:42
  • ហាងឆេងផលិតផល

ទូរសព្ទកាមេរ៉ាខ្លាំងដាច់គេ លេចចេញតម្លៃលក់នៅខ្មែរ

  • 2020-09-01 06:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mi 10 Ultra គឺ​ជា​ស្មាតហ្វូន​កំពូល​មួយ​ដែល Xiaomi បាន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​ដើម្បី​អបអរ​ខួប​ទី​១០​ឆ្នាំ នៃ​ការ​បង្កើត​ក្រុមហ៊ុន ដោយ​ស្មាតហ្វូន​នេះ​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ។

យ៉ាងណាក្ដី គេ​សង្កេត​ឃើញ​មាន​ហាង​លក់​មួយ​ចំនួន​នៅ​កម្ពុជា​បាន​នាំ​យក Mi 10 Ultra មក​កាន់​ទីផ្សារ​ក្នុង​ស្រុក ហើយ​បើ​នៅ​ហាង​តិចហ្សូន ឃើញ​ដាក់​លក់​ស្មាតហ្វូន​នេះ​ក្នុង​តម្លៃ ៩៩៩​ដុល្លារ ដោយ​មិន​បាន​បញ្ជាក់​អំពី​ទំហំ RAM និង​អង្គ​ផ្ទុក​ឡើយ។

គួរ​ដឹង​ថា Mi 10 Ultra មាន​ចំណុច​លេច​ធ្លោ​ជា​ច្រើន​ដូច​ជា​អេក្រង់​ដែល​មាន Refresh Rate 120Hz, កាមេរ៉ា​ដែល​អាច​ Zoom បាន​ ១២០​ដង និង​ជាប់​ចំណាត់​ថ្នាក់​លេខ​១​លើ​តារាង​ DxOMark ព្រម​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W ដែល​មាន​ដុំ​សាក​កម្លាំង 120W មក​ក្នុង​ប្រអប់​ស្រាប់​ទៀត​ផង។

Mi 10 Ultra ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 ដែល​មាន​ជម្រើស RAM ទំហំ ៨GB/១២GB និង​ដល់ ១៦GB ហើយ​មានជម្រើស​​​អង្គ​ផ្ទុក​ទំហំ​ចាប់​ពី ១២៨GB/២៥៦GB និង ៥១២GB៕​​

អត្ថបទ៖ សុខហេង

មតិយោបល់