• 2020-09-01 02:43:39
  • ព័ត៌មាន

Toyota Yaris Cross ថ្មី ជិះ១០០គ.ម៉ ស៊ីសាំង៣លីត្រ តម្លៃត្រឹម ១៧០០០ដុល្លារ

  • 2020-09-01 02:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota ប្រហែលជាបានឌីហ្សាញរថយន្ត Yaris Cross សម្រាប់អតិថិជនអឺរ៉ុប ប៉ុន្តែរថយន្ត SUV ខ្នាតតូចនេះត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនមុន។

រថយន្ត Toyota Yaris Cross មានជម្រើសម៉ាស៊ីនចំនួន ២ ហើយប្រើគ្រោងឆ្អឹង TNGA ដូចរថយន្តម៉ូដែលថ្មីៗចុងក្រោយបង្អស់របស់ Toyota ដែរ។

ជម្រើសម៉ាស៊ីនទី១ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរ 4WD ជាមួយមុខងារ Multi-terrain Select ផងដែរ។

ចំណែកឯជម្រើសម៉ាស៊ីនទី២ គឺម៉ាស៊ីន Hybrid ដោយក្នុងនោះមានម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ១៦៩សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៣,២លីត្រ/១០០គីឡូម៉ែត្រ។ វាប្រើប៉ុងមួយស្តង់ដារ តែក៏មាន Option ប៉ុងពីរ E-Four ដែរ។

រថយន្ត Toyota Yaris Cross ថ្មី មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Full Speed Range Radar Cruise Control, Lane Tracing Assist (LTA), Adaptive Hi-beam System (AHS). Pre-collision Safety System, Low Speed Acceleration Control, Emergency Steering Assist និង Road Sign Assist (RSA)។

ចំពោះតម្លៃវិញ គឺចាប់ពី ១ ៧៩៨ ០០០យ៉េន ឬ ១៧ ០០០ដុល្លារ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ និងប៉ុងមួយ ខណៈម៉ូដែល Hybrid ប្រើប៉ុងពីរ មានតម្លៃ ២៦ ៦០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់