• 2020-09-01 02:19:29
  • ព័ត៌មាន

Mazda ចេញ Option និងគ្រឿងលេងជាង ១០០មុខសម្រាប់ភីកអាប់ BT-50 ឆ្នាំ២០២១

  • 2020-09-01 02:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda Australia បានថា Option និងគ្រឿងលេងជាង ១០០មុខ នឹងមានលើរថយន្តភីកអាប់ BT-50 ស៊េរីឆ្នាំ២០២១។

Option ដែលលេចធ្លោបំផុតនោះគឺ កាងដែងខាងមុខពណ៌ខ្មៅ ដែលផលិតពីដែកដ៏រឹងមាំ ហើយដំណើរការជាមួយប្រព័ន្ធសុវត្ថិភាពរបស់ Mazda BT-50។ គ្រឿងលេងនេះនឹងចេញលក់ចាប់ពីខែតុលា នៅពេលដែល BT-50 ចេញលក់ជាផ្លូវការដែរ ហើយវានឹងត្រូវដាក់លក់តាមរយៈឈ្មួញកណ្តាលរបស់ Mazda។

បន្ថែមពីនោះ វាក៏មាន Option របាដែកលើគ្រែដឹកខាងក្រោយ, បន្ទះការពារផ្នែកចំហៀង, បន្ទះការពារផ្នែកខាងមុខ, រឺហ្គែរលើដំបូល និងយ៉ាន់ Alloy ពណ៌ខ្មៅ ទំហំ ១៨អ៊ីញ ជាដើម។ គ្រប់ Option និងគ្រឿងលេងទាំងអស់ សុទ្ធតែមានការធានារយៈពេល ៥ឆ្នាំពីក្រុមហ៊ុន Mazda៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់