• 2020-08-31 01:38:13
  • ព័ត៌មាន

ការបង្ហោះដ៏សោកសៅ ក្លាយជាការបង្ហោះមានអ្នកចុច Like ច្រើនជាងគេបំផុតលើ Twitter

  • 2020-08-31 01:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Twitter មាន​កំណត់​ត្រា​ថ្មី​សម្រាប់​ការ​បង្ហោះ​ដែល​មាន​អ្នក Like ច្រើន​ជាង​គេ ដែល​វា​ជា​ការ​បង្ហោះ​ដ៏​សោក​សៅ​បំផុត​មួយ។

Twitter បាន​បញ្ជាក់​ថា​ការ​បង្ហោះ​លើក​ចុង​ក្រោយ​របស់​​គណនី​តារា​សម្ដែង Chadwick Boseman ​ដែល​ជា​ដំណឹង​នៃ​ការ​ស្លាប់​របស់​តារា​សម្ដែង​រូប​នេះ គឺ​ជា​ការ​បង្ហោះ​ដែល​មាន​អ្នក​ចុច Like ច្រើន​ជាង​គេ។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ ការ​បង្ហោះ​មាន​អ្នក​ចុច​ Like រហូត​ដល់ ៧,២​លាន​ដង និង​មាន​ការ​ចែក​រំលែក​ ៣,១​លាន​ដង​ផង​ដែរ។

គួរ​ដឹង​ថា​តារា​សម្ដែង Chadwick Boseman បាន​ស្លាប់​ដោយ​ជំងឺ​មហារីក​ពោះវៀន​ធំដំណាក់​កាល​ទី​៣ នៅ​វ័យ​ ៤៣​ឆ្នាំ ក្រោយ​ពី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​អស់​រយៈពេល ៤​ឆ្នាំ៕​​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់