• 2020-08-28 01:40:49
  • ផលិតផលថ្មី

ខែក្រោយ Sony នឹងចេញស្មាតហ្វូនថ្មីដាក់អេក្រង់ Refresh Rate 120Hz

  • 2020-08-28 01:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ត្រៀម​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​នា​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​ពេល​នេះ​លក្ខណៈ​សម្បត្តិ​របស់​វា​បាន​លេច​ធ្លាយ​ស្ទើរ​តែ​ទាំង​ស្រុង​ និង​បាន​ចែក​រំលែក​ដោយ​វិបសាយ Android Headlines។

​វិបសាយ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ថ្មី​ម៉ូដែល​​ Sony Xperia 5 II នឹង​បន្ត​ប្រើ​រចនាបថ​ខ្លួន​វែង​ដូច​ជា​ស្មាតហ្វូន Sony នា​ពេល​ថ្មីៗ​កន្លង​ទៅ​ដែរ។ អេក្រង់​របស់​វា​នៅ​តែ​មាន​ទំហំ ៦,១អ៊ីញ ជា​ប្រភេទ OLED អាច​បង្ហាញ​រូប​កម្រិត FHD+ និង​ទ្រាំទ្រ​ HDR ហើយ​មាន​ Refresh Rate ដល់ 120Hz ជា​លើក​ដំបូង​សម្រាប់​ស្មាតហ្វូន Sony។

ចំពោះ​ផ្នែក​កាមេរ៉ា​ក៏​មាន​បង្កើន​សមត្ថភាព​ផង​ដែរ ដោយ​កាមេរ៉ា​បី​គ្រាប់​ខាង​ក្រោយ​មាន​​ការ​តម្រៀប​​​ស្រដៀង​នឹង​ Xperia 1 II ហើយ​មាន​ប្រើ​ឡេន​​ម៉ាក Zeiss ទៀត​ផង។ កាមេរ៉ា​មេ​មាន​ទំហំ ១២MP ដែល​មាន Aperture f/1.7, កាមេរ៉ា​ Ultrawide ទំហំ ១២MP អាច​ថត​ប្លង់​ទំហំ ១២៤​ដឺក្រេ និង​កាមេរ៉ា Telephoto ទំហំ ១២MP អាច Zoom បាន៣ដង។

​​នៅ​ផ្នែក​ខាង​ក្នុង​គឺ​មាន​បំពាក់​ថ្ម​ទំហំ ៤០០០ mAh និង​គួប​ផ្សំ​ដោយ​ឈីប​ Snapdragon 865, RAM ទំហំ ៨GB, អង្គ​ផ្ទុក​ទំហំ ១២៨GB, មាន​រន្ធ​ដាក់​មេមូរី​កាត និង​មាន​រន្ធ​សម្រាប់​ដោត​កាស 3.5 ទៀត​ផង៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់