• 2020-08-27 01:44:02
  • ព័ត៌មាន

អីយ៉ាស់! Lexus RX ឆ្នាំ២០២១ ចេញប្រភេទ Black Line ថ្មី ផលិតតែ១០០០គ្រឿងគត់

  • 2020-08-27 01:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត ES Black Line ឆ្នាំ២០២១ ហើយឥឡូវនេះក៏បានប្រកាសចេញ RX Black Line ដែរ សម្រាប់ស៊េរីឆ្នាំ២០២១។

រថយន្ត Lexus RX Black Line នឹងមានជម្រើស២ គឺ RX 350 Black Line និង RX 450h Black Line ដែលផលិតផ្អែកលើម៉ូដែល F Sport ដោយក្នុងនោះមានបំពាក់ស៊ុមប៉ាណាមុខពណ៌ខ្មៅ ក៏ដូចជាមានតែមពណ៌ខ្មៅនៅផ្នែកចំហៀងរថយន្តទៀតផង។ បន្ថែមពីនេះ វាបំពាក់យ៉ាន់ទំហំ ២០អ៊ីញពណ៌ខ្មៅ, កោអីស្បែកពណ៌ខ្មៅលាយស រំលេចដោយថ្នេរដេរពណ៌ខៀវយ៉ាងស្រស់ស្អាត។

ចំពោះម៉ាស៊ីនវិញគឺនៅដដែល ដូច្នេះសម្រាប់ម៉ូដែល RX 350 Black Line បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ហើយក៏មាន Option ប៉ុងពីរ AWD ដែរ។ ដោយឡែក RX 450h Black Line វិញ បំពាក់ម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ V6 ជាមួយអាគុយ Hybrid មួយ និងម៉ូទ័រអគ្គិសនីចំនួន៣ ដែលបង្កើតកម្លាំងបានសរុប ៣០៨សេះ ប៉ុន្តែស៊ីសាំងតិចជាង។

រថយន្ត Lexus RX ប្រភេទ Black Line នេះនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១ ០០០គ្រឿងប៉ុណ្ណោះ ហើយក្នុងនោះ ៧៥០គ្រឿងគឺម៉ូដែល RX 350 Black Line និង ២៥០គ្រឿងទៀតគឺ RX 450h Black Line៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់