• 2020-08-26 02:22:12
  • ព័ត៌មាន

មហាសេដ្ឋីម្នាក់ និយាយថាអត់ប្រើសោះហ្មងផលិតផល Facebook!

  • 2020-08-26 02:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​លោក Jack Dorsey ​ស្ថាបនិក​ Twitter និង Sqaure​ ធ្លាប់​បាន​​បង្ហាញ​ឲ្យ​ដឹង​ថា​ខ្លួន​មិន​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ Facebook នោះ​ទេ ហើយ​ពេល​ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​ថា​​នៅ​តែ​មិន​​ចាប់​អារម្មណ៍​លើ​ Facebook ​ដដែល។

ប្រធានបទ​ទាក់ទង​នឹង Facebook បាន​លេច​ឡើង​នៅ​ពេល​ដែល​លោក Jack Dorsey ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ឈ្មោះ The Boardroom: Out of Office។ ក្នុង​កម្មវិធី​នោះ​លោក Jack និង​មិត្ត​ជិតស្និទ្ធ Kleiman បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ជា​ច្រើន។

​ក្នុង​កម្មវិធី​នោះ​ដែរ Kleiman បាន​សួរ​ដល់​ជំនួយ​ការ​របស់​ខ្លួន​អំពី​បណ្ដាញ​សង្គម​បី​ដែល​រូប​គេ​និយម​ប្រើ ដែល​ជំនួយ​ការ​បាន​ឆ្លើយ​ថា​មាន​ Instagram, Snapchat និង Twitter។ ពេល​ដែល Kleiman បក​ទៅ​សួរ​លោក Jack វិញ លោក​បាន​ឆ្លើយ​ថា "​ខ្ញុំ​គឺ​ផ្ទុយ​ពី​​ហ្នឹង​វិញ”។

លោក Jack និយាយ​ថា ៖ "​ខ្ញុំ​មិន​ប្រើ​ Instagram នោះ​ទេ។ ខ្ញុំ​ស្រឡាញ់ Snapchat ចំពោះ​ភាព​ច្នៃ​ប្រឌិត​របស់​បណ្ដាញ​សង្គម​នេះ ខ្ញុំ​គិត​ថា​ពួក​គេ​អស្ចារ្យ។ ខ្ញុំ​មិន​ប្រើ​ប្រាស់​ផលិតផល​ Facebook ច្រើន​នោះ​ទេ...និយាយ​ទៅ​គឺ​អត់​ប្រើ​តែ​ម្ដង។”

ពេល​ដែល Kleiman សួរ​ថា​​​លោក Jack និង​លោក Mark Zuckerberg មាន​ទំនាស់​នឹង​គ្នា​ឬ​យ៉ាង​ណា លោក Jack បាន​តប​យ៉ាង​ខ្លី​ថា ៖ "អឹម...ពួក​យើង​មាន​គំនិត​ខុស​គ្នា”៕ ​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់