• 2020-08-25 07:23:20
  • ព័ត៌មាន

Lexus ES ឆ្នាំ២០២១ ថែមប្រភេទប៉ុងពីរ ស៊ីសាំងតិចជាងមុន

  • 2020-08-25 07:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តម៉ូដែល ES ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយឥឡូវនេះមានទាំងប្រភេទប៉ុងពីរ AWD ទៀតផង។

ដោយដើរតាមគន្លងផ្លូវរបស់ Toyota Camry ពេលនេះ រថយន្ត Lexus ES ឆ្នាំ២០២១ បន្ថែមម៉ូដែល 250 AWD ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៣សេះ។​

ថ្វីបើម៉ូដែល 250 AWD មានកម្លាំងខ្សោយជាងម៉ូដែល ES 350 ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០២សេះ Lexus កត់សម្គាល់ថា ប្រភេទម៉ាស៊ីនតូចស៊ីសាំងតិចជាងច្រើន ដោយមានកម្រិតស៊ីសាំងជាមធ្យម ៨លីត្រ/១០០គីឡូម៉ែត្រ ខណៈម៉ូដែល ES 350 ស៊ី ៩លីត្រ/១០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺម៉ូដែល ES 250 AWD មានប្រៀបជាងបើនិយាយពីការទប់លំនឹង ខណៈ Lexus អះអាងថា ប្រព័ន្ធប៉ុងពីរនេះអាចបញ្ជូនកម្លាំង ៥០ភាគរយ ទៅកង់ក្រោយ។

គួរឲ្យដឹងថា រថយន្ត Lexus ES ឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខ ហើយតម្លៃរបស់វានឹងត្រូវប្រកាស នៅពេលជិតចេញលក់ជាផ្លូវការ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់