• 2020-08-24 02:51:34
  • ព័ត៌មាន

​ប្រាសាទអង្គរវត្តបង្ហាញមុខក្នុងហ្គេមថ្មីរបស់ Microsoft (វីដេអូ)

  • 2020-08-24 02:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​រង់ចាំ​អស់​ពេល​ជា​យូរ ទី​បំផុត​ Gamer អាច​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​លេង​ហ្គេម Flight Simulator ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ហ្គេម​ល្បី​ល្បាញ​មួយ​របស់ Microsoft។

ពេល​ចូល​ដល់​​ក្នុង​ហ្គេម ​វា​មាន​ផ្ទាំង​ធំ​មួយ​ដែល​បង្ហាញ​ពី​ផែនទី​ពិភពលោក អាច​ឲ្យ​ Gamer រៀន​បើកបរ​យន្តហោះ និង​​បំពេញ​សកម្មភាព​​ផ្សេងៗ​ទៀត។ នៅ​ត្រង់​ផ្នែក Profile វិញ អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ដែល​បាន​ទាញ​យក គ្រប់​គ្រង​លើ​យន្តហោះ និង​ជា​ពិសេស​ព័ត៌មាន​នៃ​​ការ​ហោះហើរ​ផង​ដែរ។

ហ្គេម​ថ្មី​នេះ​មាន​ Database រហូត​ដល់ ២​លាន GB ដែល​​នឹង​ទាញ​យក​អំឡុង​ពេល​លេង​តាម​រយៈ​បច្ចេកវិទ្យា​ Azure Cloud។ ដូច​នេះ​ Gamer នឹង​ទទួល​បាន​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​រូបភាព​ដែល​បង្ហាញ​ចេញ​មក​ក្នុង​ហ្គេម។ នៅ​ក្នុង​ហ្គេម​នេះ​មាន​បញ្ចូល​នូវ​ទីតាំង​ល្បីៗ​ជា​ច្រើន​លើ​ពិភពលោក ដែល​មាន​រូបភាព​ច្បាស់ៗ ហើយ​ក្នុង​នោះ​មាន​ក៏​មាន​ប្រាសាទ​អង្គរវត្ត​ផង​ដែរ។

វីដេអូដែលដកស្រង់ចេញពីគណនី YouTube ឈ្មោះ Explore from above ៖

គួរ​ដឹង​ថា​ហ្គេម​នេះ​មាន​ដាក់​លក់​លើ​​សេវាកម្ម Steam ក្នុង​កញ្ចប់​ចំនួន​បី​ប្រភេទ​ដែល​មាន​តម្លៃ ៦០​ដុល្លារ ៩០​ដុល្លារ និង​ ១២០​ដុល្លារ។ ក្រៅ​ពី Steam វា​ក៏​មាន​ដាក់​លក់​នៅ​លើ Microsoft Store និង Xbox Game Pass ផង​ដែរ៕

ប្រភព៖ Zing | engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់