• 2020-08-18 00:30:00
  • ព័ត៌មាន

Rolls-Royce Ghost ជំនាន់ថ្មី នឹងប្រើប្រព័ន្ធប៉ុងពីរ និងប្រព័ន្ធបង្វិលចង្កូតរ៉េកង់ទាំង៤

  • 2020-08-18 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលថ្ងៃដាក់បង្ហាញរថយន្ត Rolls-Royce Ghost ថ្មីជិតមកដល់ ក្រុមហ៊ុន Rolls-Royce ក៏បានទម្លាក់ព័ត៌មានលម្អិតថ្មីមួយចំនួន អំពីកំពូលរថយន្តប្រណីតនេះ នៅក្នុងវីដេអូគំនូរជីវចលមួយខ្សែ។

វីដេអូខាងលើចង់បង្ហាញពីការធ្វើឲ្យប្រសើរលើផ្នែកវិស្វកម្មរបស់រថយន្ត Ghost ដើម្បីអាចឲ្យវាផ្តល់ការបើកបរកាន់តែមានផាសុកភាព គ្រប់ស្ថានភាពទាំងអស់។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូខាងលើ ក៏បង្ហាញឲ្យឃើញថា រថយន្ត Rolls-Royce Ghost ថ្មី មានប្រើប្រព័ន្ធប៉ុងពីរ AWD និងប្រព័ន្ធបង្វិលចង្កូតរ៉េកង់ទាំង៤ All-wheel Steering ទៀតផង។

ចំណុចពិសេសមួយទៀតរបស់វាគឺ ការបំពាក់ប្រព័ន្ធជើងក្រុមជំនាន់ថ្មី ដែលជាបច្ចេកវិទ្យាដំបូងបង្អស់លើពិភពលោក ដែល Rolls-Royce ហៅវាថា “Planar System” ដែលធ្វើឲ្យរថយន្តកាន់តែមានលំនឹង និងស្រួលបើក។

ថ្វីបើ Rolls-Royce មិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីនវា ប៉ុន្តែគេរំពឹងថា Ghost នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbo V12 មានកម្លាំង ៥៦៣សេះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់