• 2020-08-19 01:09:00
  • ព័ត៌មាន

Lexus ចុះប៉ាតង់ឈ្មោះថ្មី RZ 450e ទំនងជាឡានអត់ប្រើសាំង

  • 2020-08-19 01:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តជប៉ុន Lexus បានចុះប៉ាតង់ឈ្មោះថ្មី ហៅថា RZ 450e នៅសហរដ្ឋអាមេរិក, អឺរ៉ុប និងអូស្ត្រាលី។

រថយន្ត Lexus RX

ចំពោះអ្នកស្គាល់ពីរថយន្ត Lexus មិនពិបាកយល់ឡើយថា RZ 450e ជារថយន្តប្រភេទណា ដោយសារតែអក្សរ "e” នោះ គឺតំណាងឲ្យរថយន្តអគ្គិសនី ដូចម៉ូដែល Lexus UX 300e​ អីចឹង។ ដោយឡែកអក្សរ "Z”​ នៅមិនមានប្រើក្នុងត្រកូល Lexus ឡើយ ប៉ុន្តែអក្សរ "R” មានប្រើលើម៉ូដែល RX និង RC រួចមកហើយ។

រថយន្ត Lexus RC

គួរឲ្យដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន Toyota និង Lexus គឺបញ្ចេញរថយន្តអគ្គិសនីឲ្យបាន ៦ ម៉ូដែល ត្រឹមឆ្នាំ២០២៥ ហើយរថយន្ត Lexus UX 300e គឺជាម៉ូដែលដំបូងបង្អស់ ដោយចេញលក់នៅចិនកាលពីដើមឆ្នាំកន្លងទៅនេះ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់