• 2020-08-20 01:09:00
  • ព័ត៌មាន

បង្ហាញមុខឡាន Lexus បើកដំបូល តម្លៃ២លានដុល្លារ

  • 2020-08-20 01:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តបើកដំបូល Lexus LC 500 Convertible ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ ដែលបានលក់តាំងពីដើមឆ្នាំមក ឥឡូវនេះបានទៅដល់ដៃម្ចាស់របស់វាហើយ។

រថយន្ត Lexus ខាងលើត្រូវដាក់លក់ដេញថ្លៃនៅសហរដ្ឋអាមេរិក បានរហូតដល់ទៅតម្លៃ ២លានដុល្លារ ខណៈលុយទាំងនោះត្រូវបរិច្ចាគទៅកាន់មូលនិធិ Boys & Girls Clubs of America និង Bob Woodruff Foundation។

គួរឲ្យដឹងថា រថយន្ត LC 500 Convertible Inspiration Series ខាងលើ មានលេខកូដ VIN 100001 ហើយគឺជាម៉ូដែលដំបូងបង្អស់ ដែលត្រូវដឹកឲ្យទៅកាន់អតិថិជនក្នុងសហរដ្ឋអាមេរិក។

រថយន្តស្ព័រប្រណីតនេះបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំង ៤៧១សេះ។ ប្រភេទ Inspiration Series នេះនឹងត្រូវផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់