• 2020-08-14 02:46:30
  • ព័ត៌មាន

Apple ដកហ្គេម Fortnite ចេញពី App Store ភ្លាមៗ មិនទុកឲ្យបានចិត្ត

  • 2020-08-14 02:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ Fortnite ត្រូវ​បាន​​ដក​ចេញ​ពី App Store ក្រោយ​ពី​ក្រុមហ៊ុន Epic Games បន្ថែម​មុខងារ​បង់​ប្រាក់​ផ្ទាល់​ជា​មួយ​ក្រុមហ៊ុន ដែល​វា​បាន​​បំពាន​លើ​ប្រព័ន្ធ In-App Purchase របស់ Apple។

ច្បាប់​ App Store តម្រូវ​ឲ្យ​ការ​ទិញ​​នានា​លើ​កម្មវិធី​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ In-App Purchase ដែល​​មាន​ចែក​រំលែក​កម្រៃ​ជើង​សារ​ ៣០% ជា​មួយ​ Apple។ យ៉ាងណាក្ដី​មុខងារ​ថ្មី​ដែល Epic Games បាន​បន្ថែម​លើ​ហ្គេម Fortnite គឺ​មាន​ល្មើស​ច្បាប់​នេះ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី Apple ដក​ហ្គេម Fortnite ចេញ​ពី App Store ក្រុមហ៊ុន Google ឯណោះ​វិញ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច​ Apple ដែរ។ ​ Google នា​ពេល​នេះ​បាន​ដក​ហ្គេម Fortnite ​ចេញ​ពី Google Play Store របស់​ខ្លួន ដោយ​លើក​ហេតុផល​​ស្រដៀង​នឹង​ Apple ដែរ។

​​គួរ​ដឹង​ថា​ក្រុមហ៊ុន Epic Games បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​ Apple រួម​ទាំង Google ដែល​បាន​ដក​ហ្គេម​របស់​ខ្លួន​ចេញ​ពី App Store និង Play Store ដោយ​បាន​អះអាង​ថា​ការ​រឹត​ត្បិត​លើ​​ជម្រើស​នៃ​ការ​​ទូទាត់​គឺ​បាន​ល្មើស​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក៕

ប្រភព៖ 9to5Mac | Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់