• 2020-08-14 01:31:06
  • ព័ត៌មាន

អ្នកនៅចិន ៩៥% សុខចិត្តបោះចោល iPhone បើបាត់បង់កម្មវិធីមួយ

  • 2020-08-14 01:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ទាបស្ទង់​មតិ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​បណ្ដាញ​សង្គម​ចិន Weibo មាន​អ្នក​ឆ្លើយ​តប​ជាង ១,២​លាន​នាក់ បាន​បង្ហាញ​ថា​ ៩៥% នៃ​អ្នក​ប្រើ​ប្រាស់ iPhone នៅ​ចិន ​សុខ​ចិត្ត​​ប្ដូរ​ទៅ​ប្រើ​ប្រាស់​ស្មាតហ្វូន​ផ្សេង​​ប្រសិន​បើ iPhone ​មិន​មាន​កម្មវិធី WeChat។

ការ​ស្ទង់មតិ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចេញ​​​​​បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក ដូណាល់ ត្រាំ ដែល​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក​ មិន​ឲ្យ​​ធ្វើ​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន​ចិន Tencent ដែល​ជា​ម្ចាស់​របស់ WeChat នោះ​ទេ។

WeChat មិន​មែន​ត្រឹម​ជា​សេវាកម្ម​ផ្ញើ​សារ​ប៉ុណ្ណោះ​ទេ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​ចិន ដោយ​វា​មាន​រួម​បញ្ចូល​ការ​ទូទាត់​សាច់​ប្រាក់ ​បណ្ដាញ​ទំនាក់ទំនង​សង្គម ព័ត៌មាន ​ការ​ទិញ​ទំនិញ​អនឡាញ​ជា​ដើម។

គួរ​ដឹង​ថា​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​បទ​បញ្ជា​របស់​លោក ត្រាំ មាន​វិសាលភាព​ប៉ុណ្ណា។ តើ​បទ​បញ្ជា​នឹង​អនុវត្តន៍​តែ​​​នៅ​សហរដ្ឋអាមេរិក ឬ​អនុវត្តន៍​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ទូទាំង​ពិភពលោក​នោះ៕​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់