• 2020-08-12 04:59:17
  • ហាងឆេងផលិតផល

Galaxy Z Flip មួយទឹកលក់តាមហាងតម្លៃនៅជាង ៩០០ដុល្លារ

  • 2020-08-12 04:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទដែលមានរាងតូចនៅពេលបត់ Galaxy Z Flip នៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។ គឺជាកំពូលស្មាតហ្វូនមួយប្រចាំឆ្នាំដែលមានតម្លៃជាង ១ពាន់ដុល្លារ។

Galaxy Z Flip មានលក់នៅលើទីផ្សារនៅតាមហាងនៅខ្មែរបច្ចុប្បន្នថ្មីមានតម្លៃខ្ទង់ ១ ៣០០ដុល្លារ និងមួយទឹកមានតាមហាងតម្លៃខ្ទង់ ៩៥០ដុល្លារ សម្រាប់ទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។

ទូរសព្ទនេះប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕

ចុចអាន៖

បញ្ជាក់​៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់