• 2020-08-12 01:49:29
  • ព័ត៌មាន

Apple ត្រូវបានចោទប្រកាន់ថា ប្រើកម្មវិធីទីផ្សារ App Store ពុំមានតម្លាភាព

  • 2020-08-12 01:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ១០ សីហា កន្លងទៅ អ្នកឃ្លាំមើលរបស់ សហពន្ធន៍ប្រឆាំងអាជីវកម្មផ្តាច់មុខ (FAS) ប្រទេសរុស្ស៊ីបាននិយាយថា ក្រុមហ៊ុន Apple បានរំលោភបំពានក្នុងការគ្រប់គ្រងទីផ្សារកម្មវិធីទូរសព្ទតាមរយៈ App Store របស់ខ្លួន សម្រាប់ឧបករណ៍ iOS ហើយនឹងចេញបទបញ្ជាទាមទារឱ្យក្រុមហ៊ុនដោះស្រាយចំពោះការរំលោភបំពានលើបទប្បញ្ញត្តិទាំងនោះ។

ការស៊ើបអង្កេតរបស់ FAS បានធ្វើឡើងតាមបណ្តឹងពីក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Kaspersky Lab ដែលថា កំណែថ្មីរបស់កម្មវិធី Safe Kids ត្រូវបានបដិសេធដោយក្រុមហ៊ុន Apple ដោយសារតែ Ap-ple បានដាក់ចេញនូវកម្មវិធីតាមដានរបស់ខ្លួនដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 12 ដែលវាមានមុខងារស្រដៀងទៅនឹងកម្មវិធី Safe Kids របស់ Kaspersky ដែរ។ Safe Kids គឺជាកម្មវិធីតាមដានដោយឪពុកម្តាយ ដែលអនុញ្ញាតឱ្យពួកគាត់អាចគ្រប់គ្រងលើការប្រើប្រាស់ទូរសព្ទ និងថេប្លេតរបស់កូនៗរបស់ពួកគាត់បាន។

ក្នុងការឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Apple បានចេញមកបដិសេដថា ខ្លួនបានលុបកម្មវិធីប្រភេទនេះជាច្រើនចេញពី App Store មិនគ្រាន់តែកម្មវិធីរបស់ក្រុមហ៊ុន Kaspersky របស់នោះទេ ដោយគេគិតថា កម្មវិធីទាំងនេះអាចជាបញ្ហាចំពោះ ឯកជនភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ លើសពីនេះទៅទៀតអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនក៏គ្រោងប្តឹងជុំទាស់នឹងសេចក្តីសម្រេចរបស់ FAS នេះដែរ។ គួររំឭកដែរថាក្រុមហ៊ុន Apple កំពុងតែប្រឈមទាក់ទងនឹងការគ្រប់គ្រងកម្មវិធីនៅក្នុង App Store ជាពិសេសទាក់ទងនឹងការកាត់យកភាគរយចំនួន 30% ពីអ្នកអភិវឌ្ឍកម្មវិធីទាំងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់