- 2020-08-11 06:43:15
- ព័ត៌មាន
រោងចក្រចាប់ផ្ដើមរើសបុគ្គលិកដំឡើង iPhone 12 ហើយ
- 2020-08-11 06:43:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រចាប់ផ្ដើមរើសបុគ្គលិកដំឡើង iPhone 12 ហើយ
ចន្លោះមិនឃើញ
Foxconn ដែលជាដៃគូផលិតដ៏ធំរបស់ Apple បានចាប់ផ្ដើមការរើសបុគ្គលិកដើម្បីជួយដល់ការដំឡើង iPhone 12 ដោយមានផ្ដល់ជូនប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់ជិត ១ ៣០០ដុល្លារ សម្រាប់បុគ្គលិកដែលជាប់ក្នុងការជ្រើសរើស។
ដូចជារៀងរាល់ដង រោងចក្រ Foxconn គឺត្រូវការកម្លាំងមនុស្សច្រើនពេលដែល iPhone ជំនាន់ថ្មីចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំ។ គេរំពឹងថានាឆ្នាំនេះ Apple នឹងប្រកាសចេញ iPhone ថ្មីរហូតដល់ ៤ម៉ូដែល ដែលមានពីរប្រភេទអេក្រង់ទំហំ ៦,១អ៊ីញ មួយប្រភេទអេក្រង់ ៥,៤អ៊ីញ និងមួយទៀតអេក្រង់ ៦,៧អ៊ីញ។
ជាធម្មតា iPhone ថ្មីតែងតែចាប់ផ្ដើមបញ្ចេញលក់នាចុងខែកញ្ញា ប៉ុន្តែកាលពីថ្មីៗនេះ Apple បានឲ្យតម្រុយថាការបញ្ចេញលក់ iPhone នាឆ្នាំនេះនឹងយឺតជាសព្វដងប្រមាណ ២ ទៅ ៣ សប្ដាហ៍៕